ជាពាណិជ្ជករ វេជ្ជបណ្ឌិត និងជាអ្នកឯកទេសខាងអប់រំដែលមានបទពិសោធនជោគជាំច្រើនឆ្នាំ និងជាធុរកិច្ចជនល្បីឈ្មោះខាងកិច្ចការងារសប្បុរសធម៌ និងមនុស្សធម៌ចូលរួមក្នុងការអភិវឌ្ឍសង្គមនិងមនុស្សជាតិ ឧកញ៉ា គួច ម៉េងលី ត្រូវបានព្រះមហាក្សត្រ ត្រាស់បញ្ញត្តិផ្តល់គោរមងារជា “អ្នកឧកញ៉ា“ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ាត្រូវបានចាត់ថា ជាមនុស្សពាណិជ្ជករម្នាក់ តែងតែចេញមុខចែករំលែកជាសាធារណៈនូវចំណេះដឹងទាក់ទិននឹងការអប់រំ សុខភាព និងការធ្វើអាជីវកម្មដល់មនុស្សជំនាន់ក្រោយឲ្យមានកម្លាំងចិត្តកសាងជាតិមួយសម្បូរដោយធនធានខ្លាំងពូកែ។
អ្នកឧកញ៉ា គួច ម៉េង មានប្រសាសន៍ថា «ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ដែលព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានប្រទានគោរមងារនេះដល់ខ្ញុំ ចំពោះការចូលរួមរបស់ខ្ញុំ និងក្រុមហ៊ុនក្នុងសកម្មភាពមនុស្សធម៌នានា ក៏ដូចជាគោលបំណងនិងសេចក្តីព្យាយាមប្រឹងប្រែងរបស់ខ្ញុំ ក្នុងការចែករំលែកចំណេះដឹងជាច្រើនទៅដល់សាធារណជនទាំងយុវជន និងចាស់ទុំ ឱ្យពួកគាត់មានជីវិត និងអនាគត ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ»។
អ្នកឧកញ៉ា បន្តថា៖ «កិត្តិយសនេះ ធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងចិត្ត ក្នុងការធ្វើការងារទាំងនេះបន្តទៀត ជាពិសេសតាមរយៈមូលនិធិ ម៉េងលី ជេ. គួច ហើយខ្ញុំសូមអំពាវនាវឱ្យសាធារណជនទាំងឡាយចូលរួមជាមួយនឹងមូលនិធិរបស់យើង ដើម្បីពង្រឹងការងារសប្បុរសធម៌ និងមនុស្សធម៌ ដើម្បីអភិវឌ្ឍសង្គមជាតិយើងឱ្យបានកាន់តែល្អប្រសើរទៅទៀត » ។
អ្នកឧកញ៉ា គឺជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាបុត្រសម្ពន្ធដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ព្រមទាំងមានគ្រឹះស្ថានប្រសិទ្ធភាពហ្វាយនែន។
គួររម្លឹកជូនថា តាមរយៈសកម្មភាពនិងទឹកចិត្តប្រកបដោយសប្បុរសធម៌បេះដូងបរិសុទ្ធស្អាតបរិច្ចាគថវិកា និងគ្រឿងសម្ភារៈចាំបាច់មួយចំនួន គិតជាទឹកប្រាក់ច្រើនលានដុល្លារជូនទៅដល់រាជរដ្ឋាភិបាលកន្លងមក សរបញ្ជាក់ឲ្យឃើញពីសមិទ្ធផល និងសក្ខីកម្ម រហូតត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា “ឧកញ៉ា” ចាប់តាំងពី ឆ្នាំ២០០៩ មក ដើម្បីជាកិច្ចតបស្នង នូវទឹកចិត្តសប្បុរសធម៌ ដែលលោកបានបរិច្ចាគសម្រាប់ប្រទេសជាតិ ៕