នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបញ្ញើអីវ៉ាន់ជេតស៍ អុិចប្រេសខេមបូឌា , ក្រុមហ៊ុមជេតស៍វេលុយ , និងក្លឹបផ្តល់ទុនដើម្បីសហគ្រិនស្ត្រីកម្ពុជា ដែលជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន ជេតស៍ហ្រ្គុប របស់លោក ឧកញ៉ា ស្រី ចាន់ថន បានចុះអនុស្សារណះយោគយល់គ្នា ជាមួយក្រុមហ៊ុន យក្សាបោកអ៊ុត ក្នុងទិសដៅពង្រីកកិច្ចសហការសេវាកម្មដល់សាខារបស់ខ្លួន អោយបាន ២០០០ សាខា ក្នុងឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

កម្មវិធីដ៏ឱឡារឹកប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុតនេះ ប្រារព្ធឡើងនៅទីក្រុងសៀមរាប ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា ស្រី ចាន់ថន និង លោក ហែម ហេម៉ា ព្រមទាំងលោកស្រី ឡុង ទីចាន់ ប្រធានក្រុមហ៊ុន “យក្សាបោកអ៊ុត”។ អនុស្សណៈ យោគយល់គ្នា រវាង បុត្រសម្ពន័៣ របស់ក្រុមហ៊ុន ជេតហ្រ្គុប ឧកញ៉ា ស្រី ចាន់ថន និង ក្រុមហ៊ុនយក្សាបោកអ៊ុត រួមមាន ៖
ទី១. ការចុះអនុស្សារណៈ យោគយល់គ្នា រវាង ក្រុមហ៊ុន ជេត អ៊ិច ប្រេសខេមបូឌា នឹង ក្រុមហ៊ុនយក្សាបោកអ៊ុត
ក្រុមហ៊ុនទាំងពីរបានចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកវិសាលភាព និងសម្រេចផែនការសាខាបោកអ៊ុតយក្សាក៏ដូចជាសេវាបញ្ញើររហ័សអោយបាន ២០០០សាខា ក្នុងឆ្នាំនេះ ដែលអាចបង្កើតឱកាសការងារ អោយប្រជាពលរដ្ធ លើកស្ទួយសេវាកម្មដឹងជញ្ជូន សេវាបោកអ៊ុត និងលើកកំពស់ស្ត្រីតាមរយ:សេវាទាំងនេះ។


ទី២. ក្លឹបផ្តល់សម្រាប់សហគ្រិនកម្ពុជា និងក្រុមហ៊ុនបោកអ៊ុតយក្សា បានចុះកិច្ចព្រមព្រៀងគ្នាសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងគូភាគីទាំងពីរមានដូចតទៅនេះ
– ចូលរួមសហការគ្នាដើម្បីពង្រីកអាជីវកម្ម ជាដៃគូរដែលមានសេវាកម្មផ្តល់ទុនកម្ចី សំរាប់អាជីវកម្មដល់សហគ្រិនស្រ្តីកម្ពុជា ដែលមិនមានទ្រព្យបញ្ចាំ និង សេវាបោកអ៊ុត ដែលក្រុមហ៊ុនយក្សាមានសាខាសរុបជាង ២០០០សាខា នៅទូទាំងប្រទេសកម្ពុជាផងដែរ ។
– អនុញ្ញាតឲ្យ អជីវករ ពានិច្ចករ និងបុគ្គលិករបស់ក្រុមហ៊ុន និងសាខា របស់ក្រុមហ៊ុនយក្សាបោកអ៊ុតទាំងអស់ ចូលជាសមាជិករបស់ក្លឹប ដើម្បីមានអថិភាពទទួលបានកម្ចីទុនសម្រាប់ចាប់ផ្តើមរឺពង្រីកអាជីវកម្មបន្ថែម ហើយក្រុមហ៊ុនយក្សាបោកអ៊ុតអនុញ្ញាតឲ្យក្រុមកាងារ របស់ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា អាចទាក់ទងរឺសហការជាមួយ អាជីវករ ពានិច្ចករ និងបុគ្គលិករបស់ក្រុមហ៊ុន និងសាខារបស់ក្រុមហ៊ុនយក្សាបោកអ៊ុតក្នុងគោលបំណងប្រតិបត្តិការការងារផ្តល់ទុនសម្រាប់អាជីវករ។


ទី៣. ការចុះអនុស្សរណៈយោគយល់គ្នារវាង ជេតស៍ វេលុយ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេត ឃែសបកស៍ ហ្វាយនែន ភីអិលស៊ី និងយក្សាបោកអ៊ុត
អនុស្សរណៈនេះ ផ្ដោតទៅលើភាពជាដៃគូសហការ និងជាភ្នាក់ងារវេរលុយ ជេត ម៉ានី (Jet’s Money) គ្រប់សាខាយក្សា ទាំងអស់ជាង 2000សាខា ទូរទាំងប្រទេស ។ តំណាងយក្សាបោកអ៊ុត តាមមតិលោក ហែម ហេម៉ា នឹងលោកស្រី ឡុង ទីចាន់ ការចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនធំទាំងពីរ បានឯកភាពគ្នារួមគ្នា ក្នុងគោលដៅរួមធំ ដេីម្បីជំរុញ និងលើកកំពស់ស្ត្រី កម្ពុជាយេីង ដែលធ្លាប់គិតថាខ្លួនត្រឹមជាមេផ្ទះ អោយក្លាហាន ចេញរកសុី នឹងបង្កេីតមុខរបរ ដោយខ្លួនឯង តាមរយ:សេវាដ៏សំខាន់ នឹងមានទំនុកចិត្ត ទទួលបានអត្ថប្រយោជន៍ខ្ពស់ របស់ក្រុមហ៊ុនជេតស៍ហ្រ្គុប ដែលមានបុត្រសម្ពន័ទាំងបី នឹងក្រុមហ៊ុនយក្សា បោកអ៊ុត នេះ។
បន្ថែមពីនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្ត នឹងអ្វីដែលជាផ្លែផ្កានៃចំណុចចាប់ផ្ដេីម លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុនជេតហ្រ្គុប នឹងលោក ហែម ហេម៉ា លោកស្រី ឡុង ទីចាន់ ប្រធានក្រុមហ៊ុនយក្សា បោកអ៊ុត បានប្តជ្ញាខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការនិងពង្រីកអោយបាន 2000 សាខា ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋកម្ពុជាយេីង ជាពិសេសស្រ្តី នឹងសំរេចគោលដៅសំខាន់ក្នុងឆ្នាំ 2021 នេះ ៕


ទំនាក់ទំនង៖
– ក្រុមហ៊ុនបញ្ញើអីវ៉ាន់ជេតស៍ អិចប្រេសខាមប៊ូឌា៖ 016557770 / 099557770
– ក្រុមហ៊ុនបោកអ៊ុតយក្សា: 017 538 907
– ក្រុមហ៊ុន ជេតស៍ វេលុយ របស់ គ្រិះស្ថានមីក្រូ ហិរញ្ញវត្ថុ ជេតស៍ ខេស៍ បក់ ៖ 012880047 / 010880047
– ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនស្ត្រី នៅកម្ពុជា៖ 012900936 / 093900336 / 090900336