អ្នកឧកញ៉ា លាង ឃុន ការបរិច្ចាគ​ ២០ម៉ឺនដុល្លារ និងឱសថ ១ម៉ឺនប្រអប់ គឺក្នុង​ស្មារតី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង របស់មហាសេដ្ឋីប្រាក់លានអ្នកឧកញ៉ា ភាព ហៀក ដែលមានសេនាធិការឆ្នើមទាំងពីររូប គឺអ្នកឧកញ៉ា លាង ម៉េង និងអ្នកឧកញ៉ា លាង ឃុន បានបរិច្ចាកថវិកា ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងឱសថបុរាណចិន LIANHUA QINGWEN ១ម៉ឺនប្រអប់ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ប្រគល់ និងទទួល ធ្វើឡើង​ក្រោម​វត្តមាន​លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) និង​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​ កាលពីថ្ងៃទី៣១ សីហា ម្សិលមិញ។

លោកស្រី​ ពេជ ចន្ទមុនី្ន មានប្រសាសន៍ថា ការចូលរួម​នេះ គឺជា​ទឹកចិត្ត និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពេល​បច្ចុប្បន្ន ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា លាង ឃុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ការពារ​យ៉ាង​ហ្មត់ចត់ ក៏ដូចជា​កិច្ចខិតខំ​ឥត​គណនា​របស់​កងទ័ព​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា ក្នុង​ស្មារតី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ការបរិច្ចាគ​របស់​ក្រុមហ៊ុន ជីប ម៉ុង នឹង​ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ជាពិសេស​ស្របពេល​ដែល​វីរុស​បំប្លែង​ថ្មី Delta កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​។