កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បាននាំយកនូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិច និងឱសថបុរាណចិន Lianhua Qingwen ចំនួន១ម៉ឺន ប្រអប់ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(T.Y.D.A) ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។


ក្នុងឱកាសនោះដែរ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ក៏សូមថ្លែង អំរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានឧបត្គម្ភថវិកា និងឱសថបុរាណចិន ដើម្បីរួមចំណែកចូលរួមទប់ស្កាត់កូវីដ១៩នៅកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺជាក្រុមហ៊ុនឈានមុខ ផ្នែកផ្ដល់ជំនួយសប្បុរសធម៌គ្រប់រូបភាព ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមមានការឧបត្ថម្ភទាំងថវិកា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំសង្កូវ និងសម្ភារៈជាច្រើនផ្សេងទៀត សំដៅចូលរួមក្នុងយុទ្ធនាការទប់ស្កាត់កូវីដ១៩ តាំងពីដើមមក៕

