អ្នកឧកញ៉ា
គិត ម៉េង ត្រូវបានឆ្លងកាត់ប្រវត្តិជូរចត់មិនខុសពី
ប្រជាជនកម្ពុជាដទៃឡើយ នៅអំឡុង
របបប្រល័យពូជសាសន៍
ក៏ប៉ុន្តែគាត់ និងបងប្អូនម្នាក់ទៀតមានសំណាង
បានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ
1980 និងទទួលបានការអប់រំនៅទីនោះ។
នៅឆ្នាំ ១៩៩១
គាត់ និងបងប្រុស
បានត្រឡប់មកប្រទេសកម្ពុជាវិញដោយរកស៊ីជំនួញតែពីរប៉ុណ្ណោះ
គឺផ្គត់ផ្គង់គ្រឿងសង្ហាររឹមអោយ
អង្គការសហប្រជាជាតិ (អ៊ុន
តាក់) ក៏ដូចជានាំចូលផលិតផលម៉ាស៊ីនកូពី
Canon មកចែកចាយ។
មកទល់ពេលនេះ អ្នកឧកញ៉ា គិត ម៉េង បានក្លាយទៅជាម្ចាស់ Royal Group ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនសឹងតែគ្រប់វិស័យ ក៏ដូចជាមានទ្រព្យសម្បត្តិខ្ទង់ ប៊ីលានដុល្លារសហរដ្ឋអាមេរិចឯណោះ។ គាត់ក៏ជាប្រធានសភាពាណិជ្ជកម្មអស់រយៈពេលបួនអណត្តិជាប់ៗគ្នាផងដែរ ដែលមានឥទ្ធិពលខ្ពស់មែនទែន ទៅកាន់ចរន្តសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។
ប្រភព៖ CamboFinance