អ្នកឧកញ៉ា លី ហួរ សម្រេចតែងតាំងអ្នកឧកញ៉ា លី យ៉ុងផាត់ ជា “ឧត្តមទីប្រឹក្សា” សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ជុំវិញ​ឧកញ៉ា


អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ត្រូវបានតែងតាំងជា “ឧត្តមទីប្រឹក្សា” សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម។ នេះបើតាមសេចក្តីសម្រេចកាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២១ ខណៈដែលសេចក្តីសម្រេចតែងតាំងត្រូវបានផ្សព្វផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នក​រក​ស៊ី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ និង​គេ​ស្គាល់​ថាជា​ «ស្តេច​កោះ​កុង»។​ លោក​រក​ស៊ី​ជំនួញ​ជា​ច្រើនមុខស្ទើរគ្រប់វិស័យរួមមាន៖ វិស័យសណ្ឋាគារ និងកម្សាន្ត, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង, វិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម, នាំចូល និងចែកចាយ, វិស័យអចលនទ្រព្យ, ប្រព័ន្ធផ្សព្វផ្សាយ, និងមជ្ឈមណ្ឌលចែកចាយផលិតផលជាដើម។

គួររម្លឹកជូនថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគមទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន ដើម្បីទ្រទ្រង់សមាគមឲ្យមានសកម្មភាព៕