ថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង ជាថ្មីម្តងទៀត ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណៈធម្មជាតិឡើងវិញ។

លោកឧកញ៉ា
ទៀ
វិចិត្រមានប្រសាសន៍ថាសត្វអាញីទាំងអស់នេះប្រជាពលរដ្ឋបាននាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញ
ហើយតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វអាញីទាំង៦ក្បាលនេះមកជូនលោកឧកញ៉ា
ដោយសារកន្លងមកឃើញសកម្មភាព
លោកឧកញ៉ា ទៀ វិចិត្រ
ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។
សត្វអាញីទាំងនេះមានខ្លះក៏ត្រូវរបួស
លោកឧកញ៉ា ទៀ វិចិត្រ
ក៏បាននាំគ្រូពេទ្យមកព្យាបាលរបួសទាល់តែជាសះស្បើយ
ទើបនាំយកទៅព្រលែង។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយកសត្វអាញីមួយសំបុក
មានមេនិងកូន មកអោយព្រលែងវិញ
លោកឧកញ៉ា ទៀ វិចិត្រ
ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសល
ក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕




ប្រភព៖ Facebook pages Huy Bunleng