ថៅកែក្រុមហ៊ុន សម្រស់ធម្មជាតិ ស្រី អូន អរគុណស្វាមី មិនដាច់ពីមាត់ដែលបំពេញបំណងប្រាថ្នារបស់ខ្លួនបានសម្រេច

ជុំវិញ​ឧកញ៉ា

ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី សុន្ទររី ហៅស្រីអូន បានសរសើរ និងថ្លែងអំណរអរគុណចំពោះស្វាមី គឺលោកឧកញ៉ា ឈាង រ័ត្ន ដែលបានបំពេញក្តីសុបិន បំណងប្រាថ្នារបស់ខ្លួនឲ្យបានសម្រេចទាំងក្នុងការបង្កើតមុខរបរ ប្រភពចំណូល និងចំណេះជំនាញ ពេលកន្លងកមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងដូច្នេះបន្ទាប់ពីលោកស្រីសម្រេចបំណងក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី នៅភ្នំឪរ៉ាល ដោយដាំដើមឈើប្រមាណ ១លានដើម។ ម្យ៉ាង ដេីម្បីលំអជេីងភ្នំឱរ៉ាល់ជាចំណែកនៃទេសចរណ៍ឱរ៉ាល់ផងដែរ។

លោកស្រី ស្រីអូន បានឲ្យដឹងថា ជោគជ័យហេីយ ១២០គ្រួសារនៅទំនប់ពាមល្វា ជេីងភ្នំឱរ៉ាល់រយៈពេល ៤ ខែនេះពួកគាត់ទទួលបានប្រាក់ចំណូលរាល់ថ្ងៃពីការលុញគ្រាប់ឈេីព្យាបាលដំបៅផែនដី ដែលជាបេសកកម្មទី ១។ លោកស្រីថា នេះគឺជាការជោគជ័យ ខណៈដែលឥឡូវលោកស្រីត្រៀមបេសកកម្មទី ២ និងបង្កេីតការងារមុខរបរជាច្រេីនទៀតជូនបងប្អូននៅឱរ៉ាល់ ប៉ុន្តែលោកស្រីសុំលាក់ទុកសិន។

អ្នកជំនួញអនឡាញរូបនេះបញ្ជាក់ថា បេសកកម្មទី ១ យេីងទទួលបានស្នាមញញឹមពីបងប្អូននៅឱរ៉ាល់ និងផែនដី ដែលជាយុទ្ធនាការព្យាបាលដំបៅផែនដី និងយុទ្ធនាការបង្កេីតការងារជូនអ្នកឱរ៉ាល់។

លើសពីនេះទៅទៀត លោកស្រីន្ថែមថា៖ “ចុងក្រោយសូមអរគុណប្ដីសំលាញ់ដែលជួយអោយបំណងប្រាថ្នារបស់ប្រពន្ធបានសំរេច គឺ ការជួយបង្កេីតមុខរបរ ប្រភពចំនូល ចំនេះ ជំនាញ ជូនដល់អ្នកឱរ៉ាល់ និង ដាំដេីមក្ងោកបានគ្រប់ 1លានដេីម ដេីម្បីលំអជេីងភ្នំឱរ៉ាល់ជាចំណែកនៃទេសចរណ៍ឱរ៉ាល់”។

លោកស្រីបន្ថែមទៀតថា “សុំនិយាយពាក្យចេញពីចិត្តមួយសិនបងប្អូន ខ្ញុំចាញ់ស្នាមញញឹមអ្នកឱរ៉ាល់ណាស់ ចឹងទេីបសំរេចចិត្តដាក់បេះដូងនៅឱរ៉ាល់តែម្ដងទៅ”