អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅព្រឹកថ្ងៃទី១០ កញ្ញានេះ បានកៅឆាយចុះទិញផ្លែមៀនចំនួន ១តោន នៅផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចែកជូនមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីសុខាភិបាលប្រចាំការយកសំណាក និងនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។
ផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ក្រៅពីមានលក់ផលិតផលបន្លែត្រីសាច់ របស់បងប្អូនប្រជាកសិករក្នុងខេត្តនាចុងសប្តាហ៍ ក៏មានការនាំមកលក់ផ្លែមៀនមកពីខេត្តបាត់ដំបង ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយប្រមូលទិញពីកសិករ ដើម្បីលក់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។


គួរបញ្ជាក់ថា ថ្មីៗនេះក្រោយការអំពាវនាវរបស់រដ្ឋាភិបាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារចុះប្រមូលទិញផ្លែមៀនដល់ចំការកសិករនៅខេត្តបាត់ដំបង ដែលកកស្ទះមិនអាចនាំចេញបាន ដោយបែងចែកលក់តាមផ្សារ និងខេត្តក្រុងនានា ជាការរួមចំណែករកដំណោះស្រាយបញ្ហាខ្វះទីផ្សារជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕
