លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ ថ្មីៗនេះ ត្រូវបានតំណាងស្ថាបន្ថ ពានរង្វាន់នៃប្រទេសហ្វីលីពីន បានអញ្ចើញផ្តល់ពានរង្វាន់ និងលិខិតថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បន្ទាប់ពីលោកជំទាវបានជួយដល់ប្រជាជនហ្វីលីពីន។ នេះបើតាមការឲ្យពីFacebook page លោកជំទាវឧកញ៉ាបណ្ឌិតដែលបានផុសលើបណ្ដាញសង្គម។

តាមការឲ្យពីFacebook page លោកជំទាវឧកញ៉ាបណ្ឌិតបានសរសេរបែបនេះថា”តំណាងស្ថាបន្ថ ពានរង្វាន់នៃប្រទេសហ្វីលីពីន បានអញ្ចើញផ្តល់ពានរង្វាន់ និងលិខិតថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង ដែលប្រទេស និងប្រជាជនហ្វីលីពីន បានទទួលស្គាល់នូវការរួមចំណែករបស់លោកជំទាវឧកញ៉ាបណ្ឌិត ក្នុងកិច្ចការសង្គម សប្បុរសធម៌ ជាពិសេសលោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បានចូលរួមជួយដល់ប្រជាជនហ្វីលីពីន៕”

ពានរង្វាន់ខាងលើ មិនមែនជាពានលើកដំបូងឡើយរបស់លោកជំទាវឧកញ៉ាឡើយ ។ លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ ត្រូវបានគេដឹងថា ធ្លាប់បានទទួលពានរង្វាន់ជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ថ្មីៗនេះ លោកជំទាវឧកញ៉ាបណ្ឌិត ទើបតែទទួលបានពាន់រង្វាន់១ផងដែរពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ ដែលមានឈ្មោះថា “មោទនភាព AEC ឯកអគ្គរាជទូតសន្តិភាពពិភពលោក ” ៕