ឧកញ៉ារកស៊ី​ដីធ្លី​មួយ​រូប​ឲ្យប្រយ័ត្ន​ ទិញដីបានការប្រាក់ខ្ពស់ ទិញដីធានាទិញវិញចំណេញគុណជាពីរ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាភារម្យវិចិត្រ ដារ៉ាទទួចឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះយុទ្ធសាស្ត្រអ្នកអភិវឌ្ឍន៍ដីធ្លីមួយ​ចំនួន ដែលប្រើវិធីសាស្រ្ត​អូសទាញ​​ទិញជួល​ឲ្យ​ការប្រាក់ខ្ពស់ ឬ​ធានាទិញវិញក្នង​តម្លៃ​ខ្ពស់​កប់​ពពក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ភិរម្យវិចិត្រដារ៉ា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនវិភាគដាស់តឿនឲ្យបងប្អូនប្រជាពលរដ្ឋ យកទៅគិតពិចារណាមុននឹងធ្វើការបញ្ជាទិញដីពីអ្នកអភិវឌ្ឍអចលនៈទ្រព្យមួយចំនួន ដែលថាពេលទិញដីហើយ នឹងជួលឬទិញវិញ​ដោយ​អោយ​ចំណេញខ្ពស់។

លោកឧកញ៉ាបញ្ជាក់ថា អ្វី​ដែល​លោក​លើក​ឡើង​នេះ​មិនមែន​ចង់​វាយប្រហារខាងណាទេ ដោយលោកគ្រាន់តែជជែកវែកញែកវិភាគឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិត ដើម្បីបានជាប្រយោជន៍តែប៉ុណ្ណោះ។  ចំពោះយុទ្ធសាស្ត្រទិញដីបានការប្រាក់ ទិញដីធានាទិញយកវិញ ជារឿងមួយដែលយើងត្រូវពិចារណា។ ឧទាហរណ៍ថាទិញដីដែលបានការប្រាក់ ដីដែលបានការប្រាក់គេបាននិយាយថាដីនោះទិញយកវិញចំណេញបានម្ភៃភាគរយ ទិញយកវិញចំណេញ សាមសិបភាគរយក្នុងមួយឆ្នាំ។

បងប្អូនត្រូវគិតឧទាហរណ៍ថា ខ្ញុំគឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អញ្ចឹងបើឆ្នាំក្រោយខ្ញុំចំណេញ 30% ទិញយកវិញដដែលខ្ញុំចាំបាច់អីទៅលក់ដីខ្ញុំធ្វើអីខ្ញុំយកដីដាក់ធនាគារតែម្ដងទៅ ពីព្រោះជាទូទៅធនាគារយើងខ្ចីវាអត្រាការប្រាក់ពី 12% ទៅ 15%  អញ្ចឹងអត្រាការប្រាក់ 15% បើគេទិញវិញបានការប្រាក់ 20% អញ្ចឹងគេចាំបាច់ទៅលក់ធ្វើអីខ្ចីលុយធនាគារមកធ្វើខ្លួនឯងមិនស្រួលជាងនេះជារឿងដែលត្រូវគិតទីមួយ។

ឧកញ៉ាំ​បាន​បន្ត​ទៀត​ថា ក្នុងករណីទីពីរ ទិញដីបានលុយគេមានយុទ្ធសាស្ត្រមួយទៀតឧបមាថាដីតម្លៃ 1 ម៉ឺនដុល្លារ អញ្ចឹងគេលក់ ២​ម៉ឺន​ដុល្លារ ហើយគេធានាជួលវិញក្នុងរយៈពេលពីរឆ្នាំហើយក្នុងមួយខែ ២០០ ដុល្លារ ។ ឧបមាថាមួយខែគេឲ្យលុយយើងវិញ ២០០ ដុល្លារ យុទ្ធសាស្ត្ររបស់គេគឺធម្មតាគេត្រូវយកលុយយើងតែមួយម៉ឺនទេ តែគេយកពីយើងបន្ថែមមួយម៉ឺនដុល្លារទៀត អញ្ចឹងគេយកមួយម៉ឺនដុល្លារនោះ មកជ្រៀកឲ្យបងប្អូនវិញក្នុងរយៈពេល ២ ឆ្នាំ។ ក្នុងនោះ ១ ឆ្នាំគេចំណាយ ២៤០០ ដុល្លារ ពីរឆ្នាំគឺ ៤៨០០ ដុល្លារ អញ្ចឹងគឺគេនៅតែចំណេញ៥២០០ដុល្លារ អញ្ចឹងខ្ញុំសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគិតដល់ចំណុចនេះ។

ឧកញ៉ារកស៊ី​លើ​អចលទ្រព្យ​ក្រាស់ក្រែលលើកឡើង​ឲ្យ​ពិចារណា​ទៀត​ថា ជាទូទៅអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានដឹងថាចំណេញហើយ ចាំបាច់ទិញហើយលក់ លក់ហើយទិញវិញធ្វើអី ទុកឲ្យវាឡើងថ្លៃទៅមិនស្រួលជាងទេឬ? សូមប្រជាពលរដ្ឋទាំងអស់គ្នាធ្វើការប្រុងប្រយ័ត្នបន្តិច ព្រោះមើលទៅយុទ្ធសាស្ត្រនោះគ្មានភាពជាក់លាក់ការពិតសោះ ។

ឧកញ៉ា​ក៏​ផ្តែផ្តាំ​ដល់​បងប្អូនទាំងអស់គ្នា មុននឹងវិនិយោគអ្វីក៏ដោយត្រូវសាកសួររកភាពជាក់លាក់ប្រាកដ ថាតើពេលជួលដីវិញនោះជួល​ធ្វើអីបានលុយមកពីណាជួលវិញ ពីព្រោះបានជួបច្រើនករណីមកហើយទិញដីជួលវិញឲ្យចំណេញ ក៏ប៉ុន្តែជាទូទៅគេជួលដីនោះបានត្រឹមតែ ៥ ឬ ៦ ខែក៏ឈប់ជួល។ សូមបងប្អូនធ្វើការវិភាគឱ្យបានដឹងច្បាស់ថាតើអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នោះមានហេតុផលអ្វីខ្លះដែលទិញឬជួលដីនោះពីបងប្អូនវិញ៕