មនុស្សជាច្រើនតែងតែលើកជាសំណួរមកខ្ញុំថា តើធ្វើដូចម្ដេចអាចចំណេញពេលទិញធ្លាប់តែឮថាចំណេញពេលលក់ឆ្លងកាត់តាមការរៀនសូត្រពីបណ្ដាលមហាសេដ្ឋីពិភពលោកដូចជាលោករ៉ូបឺតគីយ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូករួមនឹងបទពិសោធន៍ដែលខ្ញុំបានអនុវត្តកន្លងមកទទួលបានលទ្ធផលយ៉ាងល្អប្រសើរខ្ញុំសូមចែករំលែក យុទ្ធសាស្រ្តដូចខាងក្រោម៖
-ត្រូវធ្វើការវិភាគទៅលើអចលនទ្រព្យកត្តាទីតាំងភូមិសាស្រ្តនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍របស់ម្ចាស់គម្រោងសមត្ថភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍន៍វាជាការបញ្ជាក់ឲ្យឃើញពីការកើនឡើងតម្លៃនៃអចលនទ្រព្យនៅថ្ងៃខាងមុខ។
-រកអចលនទ្រព្យដែលអាចមានចំណូលពីការជួលឬចំណូលផ្សេងៗដែលទ្រព្យនោះឬ អាចបង្កើតបាន។
-ពិភាក្សាជាមួយអ្នកហិរញ្ញវត្ថុធានាគារដើម្បីធ្វើការវាយតម្លៃទំហំដែលអាចទទួលបានកម្ចីពីធនាគារ។
-សិក្សាពីចំណូលដែលអចលនទ្រព្យនោះបង្កើតបាននឹងសិក្សាអំពីចំនួនទឹកប្រាក់ប្រាក់ដែលត្រូវសងត្រឡប់ទៅធនាគារវិញ។
-យ៉ាងហោចបំផុតអាចរួចខ្លួនដោយមិនចាំបាច់ប្រើលុយហោប៉ៅ របស់យើង យើងកម្ចីធនាគារយ៉ាងតិចបំផុត 15ឆ្នាំឡើងព្រោះតែជាទូទៅតម្លៃអចនទ្រព្យនឹងធ្វើការប្រែប្រួលបីឆ្នាំម្ដងឬ ឆាប់ជាងនេះបើយើងខ្ចីកាន់តែប្រើ រយៈពេលយូរការបង់ប្រចាំខែកាន់តែតិច ធានាបាននូវការយកចំណូលឈ្នួលផ្ទះមកសងត្រឡប់មកធនាគារកាន់តែងាយស្រួលលក្ខណៈពិសេសអចលនទ្រព្យនឹងបន្តឡើងថ្លៃបំណុលដែលយើងកំច្ចី ធនាគារនិងថយចុះតាមរយៈការបង់ជាប្រចាំចំណូលបានមកតាមរយៈការជួលនិងធ្វើការទូទាត់ប្រាក់បង់ធនាគារដែលធ្វើឲ្យយើងមិនខាតបង់លុយចេញពីហោប៉ៅទាំងអស់នេះជាអ្វីដែលខ្ញុំបានធ្វើទទួលបានលទ្ធផលល្អរួចមកហើយ៕
ខ្លឹមសារទាំង ស្រុង ដោយ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា