គិតមកដល់ឆ្នាំ ២០២១នេះ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។
បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ថា ក្នុងរយៈពេលនេះ ឧកញ៉ាសរុបនៅស្រុកខ្មែរមានចំនួន ១,០៧០ នាក់ ដែលចេញព្រះរាជក្រឹត្យ និងថ្ងៃខែឆ្នាំដែលត្រូវបានតែងតាំង។
អនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីឆ្នាំ ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ទាល់តែមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។ កាលពីមុន សប្បុរសជនដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១០ ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំពីនាយករដ្ឋមន្ត្រី។ សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ។
ឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះសប្បុរសជន និងពាណិជ្ជរកខ្មែរ រួមនឹងបរទេសឡើងងារឧកញ៉ាក្នុងឆ្នាំ២០១៦ ចំនួន ៥៤ នាក់ ដូចតទៅ៖