រាល់ពេលប្រកាសបើកលក់គម្រោងលំនៅឋានរបស់ខ្លួនលោក ឧកញ៉ា ហ៊ួត ជា តែងតែប្រកាសផ្ដល់ជូននូវប្រូម៉ូសិនពិសេស និងឱកាសចំណេញជាហូរហែ ដល់អតិថិជនរបស់ខ្លួនមិនដែលខាន។ ជាក់ស្ដែង ក្នុងឱកាសនៃការបើកលក់គម្រោងផ្ទះអាជីវកម្មថ្មី ដែលមានតម្លៃចាប់ពី 38.000$ ឡើង ក្នុងបុរី ហ៊ួត ជា ម៉ាកិត្យា ស្រុកស្អាង ខេត្តកណ្ដាល ជិតព្រលានយន្តហោះថ្មី លោកឧកញ៉ា ហ៊ួត ជា ប្រកាសថានឹងផ្ដល់ទូរស័ព្ទម៉ាក iPhone 13 ស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple ជូនអតិថិជនទុកជាកាដូពិសេស។


លោកឧកញ៉ា ហ៊ួត ជា បញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា៖ “សម្រាប់អតិថិជន ដែលកក់លុយចាប់ពី ២០ភាគរយឡើង ក្រុមហ៊ុននឹងមានកាដូដ៏ពិសេសជូន គឺថែមជូនទូរស័ព្ទ iPhone 13 មួយគ្រឿង free តែម្ដង”។

ស្ថាបនិកបុរី ហ៊ួត ជា កិត្យា រូបនេះបន្ថែមថា កាដូពិសេសនេះ គឺលោកបង្កើតការចង់ចាំ និងអនុស្សាវរីយ៍ដ៏មានន័យមួយនេះ ដល់អតិថិជនដែលមានទំនុកចិត្តលើគម្រោងរបស់លោក និងទទួលបានទូរស័ព្ទម៉ាកល្បីស៊េរីចុងក្រោយរបស់ពិភពលោកប្រើ Free ដោយមិនមានការបូកតម្លៃបន្ថែម ឬកាត់កង់លើតម្លៃអ្វីផ្សេងជំនួសទេ។ កាន់តែពិសេសជាងនេះទៀតនោះ បើសិនជាអតិថិជនបង់លុយផ្ដាច់ នឹងទទួលបានទូរស័ព្ទ iPhone 13 នេះចំនួន ២គ្រឿង ឯណោះ។
គម្រោងនេះ នឹងដាក់លក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ដែលមានតម្លៃត្រឹមតែ 38.000$ មានចំនួនជិត ៣០០ល្វែង រួមទាំងមានសាងសង់ជាផ្សារ នៅក្នុងគម្រោងផ្ទាល់តែម្ដង ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនបើកអាជីវកម្មផ្សេងៗតាមតម្រូវការ។

ផ្ទះអាជីវកម្មតម្លៃត្រឹមតែជាង ៣ម៉ឺនដុល្លារ របស់លោកឧកញ៉ា ហ៊ួត ជា ជាប្រភេទផ្ទះម៉ូដទាន់សម័យ សំណង់រឹងមាំ ព្រោះម្ចាស់គម្រោងគឺជាអ្នកលក់ និងផ្គត់ផ្គង់គ្រឿងសំណង់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញស្រាប់។ ផ្ទះអាជីវកម្មប្រភេទថ្មី ដ៏ស្រស់ស្អាតនេះ មានកម្ពស់ ២ជាន់ មានបន្ទប់គេង ២ បន្ទប់ទឹក ៣ សាច់ផ្ទះទំហំ 4.1m*13m និងសាច់ដី 4.1m*18m។
បុរី ហ៊ួត ជា ម៉ាកិត្យា មានទីតាំងស្ថិតនៅតំបន់ដ៏មានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍខ្វាត់ខ្វែង ជិតព្រលានយន្តហោះថ្មីនៃខេត្តកណ្ដាល។ ប្រញាប់ឡើង ឱកាសពិសេសនេះ ទទួលប្រាក់កក់ ថែមជូនទូរស័ព្ទ iPhone 13 នេះ មានជូនពីថ្ងៃទី១៥ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ២០២១ នេះតែប៉ុណ្ណោះ៕