ថិតក្នុងចំណោមឧកញ៉ាល្បីៗជាច្រើនរូប ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យស្រូវអង្ករ លោកឧកញ៉ា ហ៊ុន ឡាក់ ត្រូវបានគេដឹងថា មានជំនួញធំៗជាច្រើនទៀតក្នុងដៃ ក្នុងនោះក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយដែលមានឈ្មោះថា Mekong Oryza Trading គឺជាក្រុមហ៊ុនល្បីឈ្មោះធំមួយនៅកម្ពុជា។ លោកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលជាតួនាទីមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវដើម្បីស្វែងរកទីផ្សារអង្ករដល់កម្ពុជាផងដែរ។
ឧកញ៉ា ដែលមានប្រវត្តិជាអ្នកទូលនំលក់រូបនេះ បានប្រកាន់ខ្ជាប់នូវគន្លឹះ៦យ៉ាង ដែលនាំឲ្យលោក ជោគជ័យរហូតមកដល់បច្ចុប្បន្ន។ គន្លឹះជោគជ័យនៅក្នុងអាជីវកម្មទាំង៦ របស់លោកឧកញ៉ា ហ៊ុន ឡាក់ដែលលោកតែងតែគោរពប្រតិបត្តិតាមអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្នទទួលបានភាពជោគជ័យនោះ មានដូចជា៖
1/មានភាពអត់ធ្មត់ខ្ពស់។
2/មានការតស៊ូឲ្យដល់ទីបំផុត។
3/ភាពស្មោះត្រង់ជាមូលដ្ឋានដ៏សំខាន់។
4/ស្វែងរកដៃគូឲ្យបានស័ក្ដិសម ឬហៅថា បង្កើតធនធានប្រមូលផ្ដុំ។
5/មានទស្សនវិស័យវែងឆ្ងាយចំពោះទីផ្សារ។
6/មានផែនការជាក់លាក់សម្រាប់យកទៅអនុវត្ត និងមានការគ្រប់គ្រងហានិភ័យ។