អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់​អាហារូបករណ៍​ដល់​និស្សិតក្រីក្រចំនួន ១៥០នាក់ រៀនចប់មានការងារស្រាប់ប្រាក់ខែ 300$-4000$

ជុំវិញ​ឧកញ៉ា

ប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនឹងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាហារូបករណ៍ទាំង ១៥០ កន្លែង ដែលដល់និស្សិតក្រីក្រទាំងនោះ ពួកគាត់នឹងទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ជាពិសេសពួកគេនឹងមានឱកាស បានធ្វើការងារក្នុងក្រុមហ៊ុនរបស់លោក ដោយទទួលបានប្រាក់ខែចន្លោះពី 300 ដុល្លារ ទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។

អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករតស៊ូធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា នឹងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

នេះ គឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសាលារៀនជាបណ្ដើរៗ។ អ្វីដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ឃើញមកវិញ គឺប្អូនៗនិស្សិតអាហារូបករណ៍ទាំងនោះ ត្រូវខិតខំប្រឹងប្រែងសិក្សា ក្លាយជាធនធានមនុស្សដ៏ល្អ ជាពិសេសយកចំណេះដឹង និងជំនាញទាំងនោះ មកជួយអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន៕