នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមជាច្រើនត្រូវបានបង្កើតឡើងដើម្បីបំរើឲ្យវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយចូលរួមប្រមូលគៀងគរបណ្តុះបណ្តាលធនធានមនុស្ស ប្រមូលអ្នកវិនិយោគិន និងស្វែងរកទីផ្សារជាដើម។
យើងឃើញ និងទទួលស្គាល់ទាំងអស់គ្នាថា សមាគមពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងស្មារតីជួយពង្រឹងធនធានមនុស្ស បណ្តុះបណ្តាល និងប្រមូលចងក្រងសហគមន៍ កសិករ អ្នកវិនិយោគ ដែលនៅដាច់ដោយឡែកពីគ្នាឲ្យចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈដែលពេលកន្លងមកសមាគមបាននឹងកំពុងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។
គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញឈ្មោះអ្នកឧកញ៉ា លោកឧកញ៉ា សហគ្រិន បុគ្គលល្បីៗ ២៥រូប ដែលកំពុងកាច់ចង្កូតដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៖
១.អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

២.អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា

៣.អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា

៤.លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា

៥.លោកជំទាវឧកញ៉ា លឹម ឈីវហួ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

៦.លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល

៧.លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា

៨.លោកឧកញ៉ា អ៊ុក សុចិត្រ ប្រធានសមាគម មិត្តភាព កម្ពុជាចិន ហឺហ្វី

៩.លោកឧកញ៉ា តែ តាំងប៉ះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

១០.លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា

១១.លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

១២.លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)

១៣.លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

១៤.លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា

១៥.លោក កឹម គុណវុឌ្ឍន៍ ប្រធានសមាគមទូរទស្សន៍កម្ពុជា

១៦.លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរងកម្ពុជា

១៧.លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា

១៨.អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ

១៩.លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា

២០.លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា

២១.លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

២២.លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន

២៣.លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជា

២៤.លោក កែវ និមិត្ត ប្រធានសមាគមហាងបញ្ចាំកម្ពុជា

២៥.លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
