អ្នកតាមដានពិតជាបានស្គាល់កិត្តិនាមឧកញ៉ាល្បីឈ្មោះមួយចំនួនលើអាជីវកម្ម តែហាក់មិនសូវចាប់អារម្មណ៍ពីមុខមាត់ឧត្តមភរិយារបស់ឧកញ៉ា ខណៈដែលបណ្តាញព័ត៌មានក៏មិនសូវបានផ្សព្វផ្សាយទូលំទូលាយ។
នៅពីក្រោយភាពជោគជ័យរបស់ឧកញ៉ាមួយចំនួន ក៏មានវត្តមានរបស់លោកជំទាវជាឧត្តមភរិយាក្រៅពីលើកទឹកចិត្ត ក៏បានចូលរួមយ៉ាងសកម្មភាពលើការរុញអាជីវកម្មឲ្យរីកចម្រើនទៅមុខ។
ឧកញ៉ាញូសន៍ ណែនាំឲ្យស្គាល់មុខមាត់ឧត្តមភរិយាឧកញ៉ាទាំំង ១២ រូប មានមុខមាត់ពិតយ៉ាងណាដែរ៖

១.អ្នកឧកញ៉ា គួច ម៉េងលី
ភរិយារបស់លោកឧកញ៉ាគឺ លោកជំទាវ អ៊ឹង លីហុង បច្ចុប្បន្នអ្នកឧកញ៉ាមានបុត្រីចំនួន២នាក់គឺ ចាស្មីន និងមែល្លីស្សា។

២.អ្នកឧកញ៉ា គិត ម៉េង
ភរិយារបស់អ្នកឧកញ៉ាគឺលោកជំទាវ ម៉ៅ សុចំណាន ហៅ ស្រី តូចចំណាន គឺជាអតីតតារាចម្រៀង បច្ចុប្បន្នមានអាជីវកម្មក្តោបក្តាប់ពេញដៃ។

៣.ឧកញ៉ា ឡេង ណាវ៉ាត់ត្រា
ភរិយារបស់អ្នកឧកញ៉ាគឺលោកជំទាវ ឈឺន ស្រីម៉ាច ដែលចាប់ផ្តើមស្គាល់គ្នានៅឆ្នាំ ២០០៧ និងសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ ២០១៥ ។

៤.ឧកញ៉ា ហុង ពីវ
ភរិយារបស់អ្នកឧកញ៉ាហុង ពីវ គឺលោកជំទាវ លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ ហើយបានទទួលចំណងដៃកូនស្រីម្នាក់ ។

៥.អ្នកឧកញ៉ា ម៉ុង ឫទ្ធី
ភរិយារបស់អ្នកឧកញ៉ាគឺលោកជំទាវ ម៉ែន ស៊ុន។ អាពាហ៍ពិពាហ៍របស់លោកនិងភរិយាគឺផ្ដើមចេញពីការរៀបការនៅជំនាន់ប៉ុលពតនៅក្នុងឆ្នាំ ១៩៧៨។

៦.អ្នកឧកញ៉ា លាង ឃុន
ភរិយារបស់អ្នកឧកញ៉ាគឺលោកជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ។

៧.ឧកញ៉ា អ៊ឹង គីមហុង
ភរិយារបស់ឧកញ៉ាគឺលោកជំទាវ សុខ ស្រីអូន អ្នកលក់ផលិតផលអនឡាញស្រស់សោភាម្នាក់។

៨.ឧកញ៉ា ទ្រី ភាព
ភរិយារបស់ឧកញ៉ាគឺលោកជំទាវឧកញ៉ា គៀន ស្រីនាង ដែលបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ ២០១៥ មកម្លេះ។

៩.ឧកញ៉ា ថោង សារ៉ាត់
ភរិយារបស់ឧកញ៉ាគឺ លោកស្រី ទាវ ធីតា ។

១០.ឧកញ៉ា ប៊ុន រតនាសេម
ភរិយារបស់ឧកញ៉ាគឺលោកជំទាវ លី ឈី អ្នកជំនួញអនឡាញម្នាក់។

១១.ឧកញ៉ា សឿ សុវណ្ណ
ភរិយារបស់ឧកញ៉ាគឺលោកជំទាវ ឈុង សុភី។

១២.ឧកញ៉ា អ៉ឹង លីហេង
ភរិយារបស់ឧកញ៉ាគឺលោកជំទាវ តាំង ហ្គិចលៀង ។
