​ឧកញ៉ា ស្រី ចាន់ថន ដឹក​​អង្ករ​​និង​គ្រឿងឧបភោគ​ ​​ចែក​ដល់ពលរដ្ឋ​បិទ​ខ្ទប់​នៅ​ក្រុង​សៀមរាប

ជុំវិញ​ឧកញ៉ា

ខេត្តសៀមរាប​ ៖​ នៅរសៀលថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១ ឧកញ៉ា​ ស្រី​ ចាន់ថន​ ​និង​ក្រុមការងារ​ក្រុមហ៊ុន​ Jet’s group Cambodia បានដឹក​សម្ភារៈដែលមាន​ជា​អង្គរ​និង​គ្រឿង​ឧបភោគ​ ទៅ​ចែកជូនប្រជាពលរដ្ឋ​ 700 គ្រួសារ​ ជាប់ក្នុងតំបន់ក្រហម​ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឹកចិត្ត​ប្រកប​ដោយ​សប្បុរសរបស់ឧកញ៉ា​ ស្រី ចាន់ថន ដែល​បាន​នាំ​អំណោយ​យកទៅចែកជូន​រួមមាន៖

1. អង្ករ 7 តោន
2. មី 350 កេស
3. ត្រីខ 700 យួរ
4. ទឹកត្រី 700 កេស (12 ដប)
5. ទឹកសុទ្ធ Aruna 700 យួរ
6. ទឹកសុទ្ធ ILan 700 យួរ

ក្នុងពិធីជួបសំណេះសំណាល​ ប្រគល់សម្ភារះជូន ឯកឧត្តម ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានកោតសសេីរចំពោះទឹកចិត្តសប្បុរសធម៍​ និងសូមថ្លែងអំណរគុណ​ចំពោះ​ លោកឧកញ៉ា​ ស្រី​ ចាន់ថន​ អគ្គនាយក​ក្រុមហ៊ុន​ Jet’s group Cambodia​ និងលោកជំទាវ ព្រមទាំងក្រុមការងារ​ ដែល​បានឧបត្ថមជាសម្ភារះមួយចំនួនធំ​ ដែលសរុបជាថវិកា​ចំនួន​ 14,700$ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងអំឡុងពេលបិទខ្ទប់ក្នុងតំបន់ក្រហម 700គ្រួសារ​ ក្រុងសៀមរាប៕