លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណចំពោះឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ប្រធាននៃសហព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងឧកញ៉ា អ៉ឹង ឃាង និងលោកជំទាវ ព្រមទាំងលោក តែ ប៉រហុង ដែលបានចូលរួមឧបត្ថម្ភ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩(Covid-19)ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងបានថ្លែងអំណរគុណ ខណៈឧកញ៉ាអ៊ឹង ឃាង និងលោកជំទាវបាននាំជំនួញឧបត្ថម្ភមកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីចាត់ចែងក្នុងការប្រយុទ្ធកូវីដ ១៩។
ជំនួយឧបត្ថម្ភដែលផ្តល់ជូនដោយឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ប្រធាននៃសហព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងឧកញ៉ា អ៉ឹង ឃាង និងលោកជំទាវ ព្រមទាំងលោក តែ ប៉រហុង រួមមានអង្ករចំនួន ១០តោន ស្មើនឹង៤០០បាវ ទឹកត្រីចំនួន ៥,០០០ដប ទឹកស៊ីអ៊ីវចំនួន ៥,០០០ដប មីចំនួន១០០កេស ត្រីខកំប៉ុងចំនួន ០៥កេស និងអាល់កុលចំនួន ៦០០ដប ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត និងផលរងប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង។



