ក្រុមហ៊ុន ទ្រី ភាព គ្រោងបោះទុនវិនិយោគចំនួន ១៣០លានដុល្លារ ដើម្បីអភិវឌ្ឍកោះទន្សាយនៃ ខេត្តកែប។ នេះបើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបដែលប្រាប់បណ្តាញពត៌មានថ្មីៗ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានផ្តល់ការអនុញ្ញាតិឲ្យក្រុមហ៊ុន ទ្រី ភាព របស់អ្នកឧកញ៉ាទ្រី ភាព អភិវឌ្ឍសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធ្វើរីស្សត ទីលានវាយកូនហ្គោល និងបឹងកាឡូ នៅលើដីកោះទន្សាយក្នុងទំហំវិនិយោគ១៣០លានដុល្លារម៉េរិក លើផ្ទៃដី ១៤០ហិកតា។
ប្រភពពីអាជ្ញាធរខេត្តកែបបានបញ្ជាក់ថា គម្រោងអភិវឌ្ឍកោះទន្សាយពីសំណាក់ក្រុមហ៊ុន ទ្រី ភាព មិនទាន់លេចចេញជារូបរាងនៅឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុន និងអាជ្ញាធរកំពុងដោះស្រាយផលប៉ះពាល់នៃគម្រោងវិនិយោគនេះ ទៅលើពលរដ្ឋដែលអាស្រ័យផល និងទាមទារកាន់កាប់សិទ្ធិនានា៕