បុណ្យភ្ជុំរួច រថយន្តស្លាកលេខតម្លៃទន់ៗនៅ អេស អូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនា សេម ចូលស្តុកថ្មីច្រើនណាស់

ជុំវិញ​ឧកញ៉ា

អតិថិជនទាំងឡាយ ដែលកំពុងនឹកគិតចង់ដូរឡើងស៊េរីរថយន្ត ឬលក់រថយន្ត ក្រោយឱកាសបុណ្យភ្ជុំបិណ្ឌ ពេលនេះឃ្លាំងទិញលក់រថយន្ត អេស អូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនា (សេម) មានរថយន្តប្រភេទស្លាកលេខទើបកាត់ចូលស្ដុកជាច្រើនគ្រឿង ច្រើនជម្រើស ច្រើនពណ៌ រងចាំបំពេញបំណងលោកអ្នក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុអ្វី ការទិញលក់រថយន្តស្លាកលេខនៅ S-Auto ជាជម្រើសល្អបំផុតសម្រាប់លោកអ្នក?  

អេស អូតូ ខេមបូឌា កសាងម៉ាកយីហោនេះឡើង ដើម្បីលក់រថយន្តជូនអតិថិជនរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងគុណតម្លៃខ្ពស់! មិនថាលោកអ្នក ទិញរថយន្តនៅទីណា កន្លែងណាទេ តែពេលនឹកឃើញចង់លក់ ឬទិញរថយន្តស្លាកលេខចេញ កុំភ្លេចនឹកឃើញដល់ ឃ្លាំងទិញលក់រថយន្ត អេស អូតូ ខេមបូឌា របស់ឧកញ៉ា ប៊ុន រតនាសេម។ គ្រប់រថយន្តស្លាកលេខទាំងអស់ មុននឹងក្រុមហ៊ុនទិញចូល ទុកលក់បន្តជូនអតិថិជនពុកម៉ែបងប្អូន សុទ្ធតែបានត្រួតពិនិត្យទាំងគុណភាព និងឯកសារស្របច្បាប់។ ម្ចាស់រថយន្តទាំងអស់ ដែលលក់រថយន្តឱ្យ S-Auto មិនបាច់បារម្ភរឿងខាងឃ្លាំង បង្អាប់បន្ទាបតម្លៃ និងគុណភាពរថយន្តឡើយ!

ការទូទាត់លុយក៏មានភាពរហ័ស  ក្រោយមានការព្រមព្រៀង និងត្រួតពិនិត្យរថយន្តចប់សព្វគ្រប់ ជាពិសេសធានាទិញរថយន្តចូលទៅតាមតម្លៃទីផ្សារយ៉ាងសមរម្យបំផុត មិនឱ្យអតិថិជនខកចិត្តដាច់ខាត។

មិនថាលោកអ្នក ចង់លក់ ចង់ទិញ បង់រំលស់ ប្ដូរស៊េរីរថយន្ត មិនថារថយន្តស្លាកលេខ ឬរថយន្តក្រដាសពន្ធ កុំភ្លេចទាក់ទងមក អេស អូតូ ខេមបូឌា (S-Auto)។ លក់ក៏លឿន ទិញក៏ស្រួល ជាមួយលក្ខខណ្ឌងាយៗ។ កាន់តែងាយស្រួល លើសពីស្រួលទៀតនោះ អតិថិជនក៏អាចស្នើបង់រំលស់ប្រភេទរថយន្តស្លាកលេខស្រាប់បានផងដែរ។

ចំពោះតម្លៃរថយន្តស្លាកលេខក្នុងស្តុកបច្ចុប្បន្ន អេស អូតូ មានរថយន្តជាច្រើនទើបកាត់ចូលថ្មី តម្លៃមានចាប់ពី ១ម៉ឺនដុល្លារឡើងតែប៉ុណ្ណោះ។ ការបង់រំលស់ប្រចាំខែ សម្រាប់រថយន្តស្លាកលេខទាំងអស់នោះទៀតសោត អតិថិជនបង់ចាប់ពីជាង ២០០ដុល្លារប៉ុណ្ណោះ នៅក្នុងមួយខែ នឹងក្លាយជាម្ចាស់រថយន្តភ្លាមៗ។ ក្រៅពីរថយន្តស្លាកលេខដែលមានក្នុងស្តុកស្រាប់ទាំងអស់នេះ ឃ្លាំងទិញលក់រថយន្ត អេស អូតូ ខេមបូឌា  ក៏មានរថយន្តក្រដាសពន្ធរាប់រយគ្រឿង រងចាំស្វាគមន៍អតិថិជនផងដែរ។

អាស័យដ្ឋាន អេសអូតូ: ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ឬទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក S-Auto ទិញលក់រថយន្ត