អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ឯ.ក (Mengly J. Quach Education Plc.) បានឱ្យដឹងកាលពីថ្ងៃទី១០ ខែតុលា នេះថា ក្រុមហ៊ុនត្រៀមនឹងបើកមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៅទឹកដីខេត្តសៀមរាប ក្នុងឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះ។


ទន្ទឹមគ្នានោះ សាលាក៏នឹងត្រៀមចាប់ផ្ដើមទទួលចុះឈ្មោះសិស្សានុសិស្ស ក្នុងពេលឆាប់ៗនេះសម្រាប់វគ្គសិក្សារបស់ Aii គឺចាប់ផ្ដើមនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងឆមាសទី ២ របស់សាលា AIS ចាប់ផ្ដើមនៅថ្ងៃទី ១៤ មីនា ឆ្នាំ២០២២ ដូចគ្នា។
ចំពោះទីតាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលត្រៀមនឹងបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ ស្វាគមន៍សិស្សានុសិស្សនៅខេត្តសៀមរាប គឺស្ថិតនៅអតីតសណ្ឋាគារហ្គោលឌីយ៉ាណាអង្គរ តាមបណ្តោយផ្លូវជាតិ 6A សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ជាប់នាយកដ្ឋានពន្ធដារ ខេត្តសៀមរាប និងទល់មុខផ្សារទំនេីបអង្គរ។

អាស្រ័យហេតុនេះ សូមអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សនៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញខេត្តមេត្តាជ្រាបជាព័ត៌មាន និងត្រៀមនាំកូនៗមកចុះឈ្មោះពីឥឡូវកុំបីខាន។ ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023 223 295 ឬតាមហ្វេសប៊ុកផេកផ្លូវការ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី Mengly J. Quach, MD, MPH ។


បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន៦សាខាធំៗនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានដូចជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ៕