គម្រោង The Palms ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលេចរូបរាង ខណៈគម្រោងដែលមានអភិវឌ្ឍលំនៅដ្ឋានជាង ២០០ ល្វែងបានសម្រុកស្ថាបនាបានជាង ២ ឆ្នាំ។
នេះជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេនៅក្នុងរាជាធានីភ្នំពេញ ដែលមានសាងសង់លំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្របតាមដងទន្លេទៀតផង។
គម្រោង The Palms ដែលមានក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធី នៅពីក្រោយដែលបានជោគជ័យគម្រោងអចលនទ្រព្យយក្សៗជាច្រើនមានដូចជា The Bridge និង The Peak។ គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ហើយគ្រប់យូនីតមានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។
ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨ គ្រោងប្រើរយៈពេលពីរឆ្នាំនឹងបញ្ចប់ទាំងស្រុង ហើយទីតាំង មានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់ តាមដងផ្លូវជាតិលេខ ១៕