ការអភិវឌ្ឍទីក្រុងកោះនរារបស់ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ កំពុងប្រែក្លាយដែនដីម្ខាងនៃដងទន្លេមេគង្គនៅតំបន់ច្បារអំពៅទល់់មុខកោះពេជ្រ ដែលឆាប់ៗនេះនឹងប្រែក្លាយជាទីក្រុងថ្មីមួយទៀត ជាមួយគម្រោងចាយលុយរាប់ពាន់លានដុល្លារ។
បើតាមរូបភាពដែលឧកញ៉ាញូសន៍ទើបទទួលបានថ្មីៗនេះ បង្ហាញការអភិវឌ្ឍឥតឈប់ឈរ ខណៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបន្តដំណើរការយ៉ាងសស្រាក់សស្រាំ។






តាមទិដ្ឋភាពថតពីលើបង្ហាញថា ការចាក់ដីបំពេញលើផ្ទៃដីជាង ១២៥ ហិកតានៃគម្រោងសម្រេចស្ទើរ១០០% ហើយបើតាមផែនការនឹងរួចរាល់នៅចុងឆ្នាំ២០២១ នេះ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍទីក្រុងរណបកោះនរាដែលលាតសន្ធឹងដល់ស្រុកកៀនស្វាយខេត្តកណ្តាល ដែលប៉ុន្មានឆ្នាំទៀតនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានការសាងសង់អគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដែលចាយទុនប្រមាណ ២ ៥០០ លានដុល្លារ៕