បន្ទាប់មានការ Live ទាំងទឹកភ្នែក ឧកញ៉ា សិល្បករ និងមហាជនជាសប្បុរសជននិងអ្នកគាំទ្រ បានរៃអង្គាសថវិការជួយដល់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ស្រីខ្ញុង បន្ទាប់ពីនាងបានប្រកាស ធ្លាក់ខ្លួនដល់ចំណុចសូន្យនិងជំពាក់បំណុលជិត៦០ម៉ឺនដុល្លារ។

ដោយឡែកគិតមកដល់ម់ោងនេះ ក៏មានឧកញ៉ាមួយចំនួន បានចេញមុខជួយដល់អ្នកនាងខ្ញុង ដើម្បីសម្រាលបំណុលក្នុងគ្រាលំបាកនេះ។
ឧកញ៉ា ម៉េន កានី

ឧកញ៉ា ហួត ជា

ឧកញ៉ា សឿ សុវណ្ណ

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា

ឧកញ៉ា អុឹង គីមហុង

ស្រីអូន ជួយនាង ខ្ញុង ដែលនេះជាលើកទី៣ ដែលមានទឹកប្រាក់ប្រមាណ ២៥២,០០០ ម៉ឺនដុល្លារ ។

ទំព័រហ្វេសប៊ុក Pich Pich Shop បានប្រកាសឧបត្ថម្ភដល់អ្នកនាង ខ្ញុង ចំនួន៥០០ដុល្លារ និងលើកលែងថ្លៃជំពាក់ ២,៤០០ដុល្លារ ។

ក្រៅពីនេះ ក៏មានសិល្បកសិល្បការិនីជាច្រើនរូបដូចជា តារា ចម្រៀង ហង្សា មាស អ្នកនាង ពេជ្រ សូលីកា, តារាសម្ដែង នី មុន្នីនាថ, ឌុច លីដា, លោក ជី ដេវីត និងតារាចម្រៀង តារា សម្ដែង ជា ច្រើន រូបទៀត ក៏បានអំពាវនាវនៅ លើបណ្ដាញ សង្គម និងខ្នះខ្នែង ជួយ សម្រាល ទុក្ខលំបាករបស់ ប្ដីប្រពន្ធតារាកំប្លែងទាំងពីររូបនេះ។










គួរបញ្ជាក់ថា នៅមុននេះបន្តិចមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារា កំប្លែង ល្បី ឈ្មោះអ្នកនាង ស្រេង សុកាន់ណា ហៅ ខ្ញុង បានប្រកាសថា ខ្លួនក្ស័យធន ក្រោយជំពាក់ បំណុល ជាង៥៧ម៉ឺនដុល្លារ និងបានដើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បំណងទៅដាក់ពាក្យបណ្ដឹងខ្លួនឯង ខណៈក៏មានម្ចាស់បំណុលមួយចំនួនបានគម្រាមប្ដឹងនាង។
