ធនាគារ​អ្នក​ឧកញ៉ា​គិត ម៉េង ចូលរួម​ជាមួយ​ធនាគារ SME គាំទ្រផ្នែកហិរញ្ញវត្ថុមានអត្រាការប្រាក់ទាប ជួយ​ទ្រទ្រង់​សហគ្រាសធុនតូច និងមធ្យម

ជុំវិញ​ឧកញ៉ា

ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានប្រកាស​ស្វាគមន៍ ធនាគារ វីង (ខេមបូឌា) ម.ក របស់អ្នក​ឧកញ៉ា​​គិត ម៉េង ក្នុង​គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម (SME) ឱ្យមានលទ្ធភាពក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

តាមរយៈភាពជាដៃគូនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាមរយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា។

កាលពីដើមឆ្នាំ​២០២១ វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​ ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ​ក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក។ ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារ​វីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើន ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម៕