ជាដំណឹងល្អសម្រាប់បងប្អូនដែលត្រូវការទុនបន្ថែមសម្រាប់ត្រៀមបើកអាជីវកម្ម ឬពង្រីកមុខរបរផ្សេងៗ “ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា” ឬ Cambodian Entrepreneur Fund Club របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសបើកដំណើរការ និងស្វាគមន៍សាធារណៈជន បងប្អូនអាជីវករ សហគ្រិន និងសាធារណៈជនទាំងឡាយទូទាំងប្រទេសកម្ពុជា។


ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា៖ “ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា គឺជាក្លឹបអព្យាក្រឹត មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ គឺជាក្លឹបបម្រើឱ្យផលប្រយោជន៍ដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា”។
ស្ថាបនិក “ក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជា” រូបនេះបន្ថែមទៀតថា៖ នេះគឺជាឱកាសដ៏ល្អ និងជាវប្បធម៌នៃការចែករំលែក ដើម្បីលើកស្ទួយវិស័យធុរកិច្ចនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ស្របពេលដែលវិបត្តិកូវីដកំពុងថមថយបន្តិចម្ដងៗ។


ចូលជាសមាជិកក្លឹបផ្តល់ទុនសម្រាប់សហគ្រិនកម្ពុជានៅថ្ងៃនេះ ដើម្បីទទួលបានលក្ខខណ្ឌងាយៗក្នុងការទទួលបានទុនអាជីវកម្មសម្រាប់សហគ្រិន។ គួរបញ្ជាក់ផងដែរថា ក្លឹប នឹងផ្តល់សិទ្ធិអត្ថិភាពដល់សមាជិកដើម្បីពង្រឹង ពង្រីក បង្កើត អាជីវកម្ម ដែលមានសក្តានុពល និងជំរុញឱ្យមាននិរន្តរភាពអាជីវកម្ម។
សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 010 60 66 59 (Telegram) / 012 22 52 37 ដើម្បីសាកសួរព័ត៌មានផ្សេងៗអំពីក្លឹប ឬឆាតមកហ្វេសប៊ុកផេករបស់ក្លឹបផ្ទាល់ Cambodian Entrepreneur Fund Club ៕


