ឧកញ៉ា ហ៊ុន ឡាក់៖ កិច្ចព្រមព្រៀងនេះ នឹងជួយកម្ពុជាពង្រីកទីផ្សារនាំចេញទៅកូរ៉េ ខណៈកន្លងមកពឹងផ្អែកខ្លាំងទៅលើថៃ វៀតណាម

ជុំវិញ​ឧកញ៉ា

កម្ពុជា និងកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែតុលាម្សិលមិញ បានចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីភាពវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ក្នុងនាមជាវិស័យឯកជន ដែលនិយោគលើវិស័យកសិកម្ម និងកសិផលិតកម្ម រំពឹងថា បន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េនេះ នឹងជួយពង្រីកទីផ្សារ ការនាំចេញ បង្កើនបរិមាណច្រើន និងទទួលបានតម្លៃបន្ថែម ខណៈដែលកន្លងមកកម្ពុជាពឹងផ្អែកខ្លាំង លើការនាំចេញទៅប្រទេសជិតខាងទាំងពីរ គឺថៃ និងវៀតណាម។

អ្នកជំនាញកសិកម្មដែលកំពុងវិនិយោគលើវិស័យកសិកម្មផ្នែកដាំចេកអំបូងលឿង និងស្វាយ នាំចេញទៅប្រទេស បានប្រាប់ Fresh News ថា កូរ៉េគឺជាទីផ្សារធំមួយសម្រាប់កសិផលកម្ពុជា បន្ថែមពីលើចិន ហើយកសិផលរបស់កម្ពុជាដែលនាំទៅកូរ៉េក៏ទទួលបានតម្លៃថ្លៃ ប៉ុន្តែត្រូវមានស្តង់ខ្ពស់ ដែល អ្នកផលិតត្រូវពង្រឹងការផលិតឱ្យស្របតាមស្តង់បច្ចេកទេស គុណភាព និងមានសោភ័ណ្ឌភាពការវេចខ្ចប់ ទើបអាចបង្កើនគុណតម្លៃបាន។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ នៅត្រឹម ៩ខែ ឆ្នាំ២០២១នេះ មានចំនួន ១ ២០៤,៨២ តោន បើធៀបនឹងឆ្នាំ២០២០ មានចំនួន ៥៨៤,៨៤ តោន ចំណែកឆ្នាំ២០១៩ មានចំនួន ៦ ០០៨,២០ តោន។

កំពង់ផែ​មមាញឹក​ជាងគេ​ទាំង១០ក្នុង​លោក​ លេខ​​២​ក្នុង​ប្រទេស​មួយ​នៅ​អាស៊ាន -  Sabay News

កិច្ចព្រមព្រៀងនេះ ក៏នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច ការជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម ៕