អ្នកឧកញ៉ា ហេង សិទ្ធី បោះទុនវិនិយោគទីលានប្រណាំងរថយន្ត Formula 3 ក្នុងតម្លៃ ២៦ លានយូរ៉ូ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group  បានចុះកិច្ចព្រមព្រៀងប្រគល់គំរោងវិនិយោគទីលានប្រណាំងរថយន្ត Formula 3 ក្នុងតម្លៃ ២៦ លានយូរ៉ូ ទៅឲ្យក្រុមហ៊ុន PHG របស់អង់គ្លេស ជាអ្នកសាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេ នៅលើទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីលានប្រណាំងរថយន្តដ៏ធំនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ដែលមានទីតាំងគម្រោងលើខ្សែដី ១៦០ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។

ក្រុមហ៊ុន Maritime Group បានផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុន PHG International ដែលបានឈ្នះក្នុងការដេញថ្លៃ ដើម្បីសាងសង់គម្រោងនេះឡើងដែលត្រូវចំណាយទុន វិយោគសរុប ២៦លានយូរ៉ូ ដោយការវិនិយោគ ១០០% របស់ក្រុមហ៊ុន Maritime group ដែលក្នុងនោះរួមមានទីលានប្រណាំងរថយន្ត Formula 3 និងកីឡា Moto Sports ជាច្រើនទៀត Shopping Outlet និងរីសតលំដាប់អន្តរជាតិដែរ។

សូមបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងត្រូវចាប់ផ្តើមការការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group បានលើកឡើងថា យើងសង្កេតឃើញថា ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាវាកម្ពុជាកំពុងហោះទៅមុខឥតឈប់ឈរ ជាមួយកេរ្តិ៍ឈ្មោះកាន់តែល្អសុះសាយល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ជាពិសេសកម្ពុជាបានឈរលើលំដាប់លេខ១ ក្នុងប្រទេសអាស៊ី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ បង្កបរិយាកាសដ៏កក់ក្ដៅដល់វិយោគិនទាំងជាតិ និងអន្តជាតិ។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គម្រោងដ៏ធំនេះនឹងរួមចំណែកយ៉ាងធំក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនប្រជាជនកម្ពុជារាប់ពាន់នាក់ ក៏ដូចជាការទាក់ទាញការវិនិយោគគម្រោងធំៗបន្តទៅថ្ងៃខាងមុខ៕