ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យកល កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូសមាគម នាំយកជំនួយជាសម្ភារៈ និងថវិកា ជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តកែប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជំនួយសម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តកែប រួមមានដូចជា៖
១. ម៉ាស់ចំនួន ៥០,០០០ម៉ាស់
២. ទឹកសំលាប់មេរោគចំនួន ៥០ កាន
៣. បំពង់ទឹកស្ព្រាយ៍បាញ់សំលាប់មេរោគចំនួន ១០០ ដប
៤. ទឹកសុទ្ធ ចំនួន ១០០ កេះ
៥. ទឹកប្រាក់ ចំនួន ១០លានរៀល
សរុបជាទឹកប្រាក់ចំនួន ៥,៦៥០ ដុល្លារ ជំនួយឧបត្ថម្ភរបស់ ឧកញ៉ា សំ សុខនឿន ត្រូវបានប្រគល់ដោយផ្ទាល់ជូនដល់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្ត្រីថ្នាក់ដឹកនាំខេត្តផងដែរ៕