ឧកញ៉ា ម៉េន កានី កំពុងតែប្រកាសត្រូវការបុគ្គលិកជំនាញ Operation Manager ដោយផ្ដល់ប្រាក់ខែជូនចាប់ពី 700$-1500$ ។ ប្រាក់បៀវត្សរ៍ ដែលឧកញ៉ា ម៉េន កានី ផ្ដល់ជូននេះ នឹងចរចាតាមជាក់ស្ដែង ទៅតាមបទពិសោធន៍ និងការសម្ភាសន៍ផ្ទាល់។ លក្ខខណ្ឌនៃការដាក់ពាក្យ ឬទំនាក់ទំនង បេក្ខជនទាំងពីរភេទ ត្រូវមានបទពិសោធន៍ចាប់ពី ២ឆ្នាំឡើង ហើយមានលក្ខណៈសម្បត្តិផ្សេងៗទៀតសមរម្យ។


សូមបញ្ជាក់ថា ឧកញ៉ា ម៉េន កានី គឺជានាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងជាម្ចាស់គម្រោងបុរី GM នៅម្ដុំផ្លូវ 51 រួមទាំងមានមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុងដៃ។ កាលពីដើមឆ្នាំ ២០២០ កន្លងទៅ អ្នកជំនួញវ័យក្មេងមានងារជាឧកញ៉ារូបនេះ បានបោះទុនវិនិយោគធំខ្ទង់លានដុល្លារ ជាមួយកំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ បើកគម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។


តាមរយៈការពង្រីកវិសាលភាព និងបើកមុខជួញក្នុងវិស័យអចលនទ្រព្យជាច្រើនគម្រោងទាំងនោះ ឧកញ៉ា ម៉េន កានី បានផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលមានសមត្ថភាពពិតប្រាកដ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ និងជំនាញទាក់ទងនឹងការងារមុខតំណែង(Operation Manager)ខាងលើ អាចទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុក ឧកញ៉ា ម៉េន កានី Oknha GANY MEN ដោយផ្ទាល់បាន៕


