ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ​ជូន​ឧកញ៉ា​សឿ សុវណ្ណ

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​​ជូន​ឧកញ៉ា សឿ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន ឃុន សៀ រៀលធី ឯ.ក។.

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​មាន​ខ្លឹមសារទាំងស្រុង​ថា៖

ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់ឧកញ៉ា ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្វព្រះរាជពិធីខួបលើកទី១៧ នៃ ការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ ។

ខ្ញុំសូមអរគុណ និងសូមជូនពរ ឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការីនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ឃុន សៀ រៀលធី ឯ.ក សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

សូម ឧកញ៉ា ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ។