មុននេះបន្តិចលើផេកផ្លូវការលោក
ឧកញ៉ា ឡេងណាវ៉ាត្រា
បានសរសេររៀបរាប់ពីការតស៊ូ
របស់លោកនឹងក្រុមគ្រួសារ
ធ្វើឲ្យអ្នកដែលបានអានហើយស្ទើរទប់ទឹកភ្នែកមិនបាន។
ផេក”Leng
Navatra ឡេង ណាវ៉ាត្រា”
បានសរសេររៀបរាប់បែបនេះថា(4ឆ្នាំ10ខែធ្វើការនៅកូរ៉េ
គឺជាពេលវលាការចាប់ឱកាសដំបូងរបស់ខ្ញុំដែលទទួលការលត់ដំខ្លួនសន្សំលុយធ្វើដើមទុននិងរៀនសូត្រវិជ្ជាជីវៈបច្ចេកវិទ្យាផ្សេងៗតាមរយៈសមាគមនិងអង្កា
ដែលមកដល់ពេលនេះខ្ញុំអាចបង្កើតគំរោងធំៗ
ជាច្រើនលើវិស័យអចលនៈទ្រព្យបាន
ដូចជាការគម្រោងអភិវឌ្ឍទីក្រុងរណប
ខុនដូ បុរី ដីឡូត៍
ហើយកំពុងពង្រីកបន្ថែមទៅលើការវិនិយោគ
លើវិស័យកសិកម្ម ទេចរណ៍
រោងចក្រកែឆ្នៃ និងវិស័យសិល្បៈ។

សមិទ្ធិផលទាំងអស់នេះពិតជាកំលាំងញើសឈាមខ្ញុំផ្ទាល់ ពិតប្រាកដមែន ខ្ញុំចង់ប្រាប់ទៅបងប្អូនពលករថាយើងទាំងអស់គ្នាអាចធ្វើបានបងប្អូនត្រូវតែប្រឹងប្រែងតស៊ូ។ សំរាប់មតិបងប្អូនខ្លះនិយាយថារូបខ្ញុំបានលុយពីថ្នាក់ដឹកនាំមកធ្វើដើមទុននោះ ខ្ញុំសូមយកជីវិត ដូរជាថ្នូរប្រសិនបើខ្ញុំបានទទួលលុយចាប់ពី1$ឡើងទៅពីថ្នាក់ដឹកនាំមកធ្វើជាដើមទុនប្រកបអាជីវកម្ម សូមមេត្តាបងប្អូនកំមានការយល់ច្រលំ ក៏ប៉ុន្ដែមុខរបរទាំងអស់នេះទោះបីទទួលបានពីកំលាំងញើសឈាមខ្ញុំផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនអាចបំភ្លេចនៅគុណបំណាច់ដ៏ធំធេងរបស់លោកឪពុកទាំង2 បានដែរ ។

#
លោកឪពុកទី1គឺឱពុកបង្កើតអោយខ្ញុំមានជីវិត
#លោកឪពុកទី2គឺជាលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាពសង្គម និងរក្សាអាយុជីវិតគ្រួសាខ្ញុំទើបខ្ញុំមានជីវិត និងឱកាសដូចសព្វថ្ងៃនេះ។

បើគ្មានលោកពុកទាំងពីរទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ពេលនេះខ្ញុំបាទ បានសងគុណលោកពុកទី1ហើយ នៅឡើយតែលោកពុកទី2ទេ ។ផ្ទុយទៅវិញពេលនេះខ្ញុំពិតជាមានការសោកស្ដាយនិងនៅតែចងចាំនៅស្រមោលអតីតកាល ដែលខ្ញុំជាក្មេងល្ងង់នឹង ជាក្មេងដែលមិនល្អ ដែលហ៊ានច្រៀងចំរៀងមិនសមរម្យទៅលើលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេភាពនិងរក្សាជីវិតគ្រួសាររបស់ខ្លួនឯងសោះ ដោយពេលនោះខ្លួនឯងជាកម្មករនិងជាសិល្បះម្នាក់នៅកូរ៉េ មិនបានយល់នូវអ្វីជានយោបាយនោះទេ ហើយបច្ចុប្បន្នខ្ញុំនៅតែមានអារម្មណ៍ស្នាមប្រលាក់មិនទាន់លប់ជ្រះនៅឡើយនៅក្នុងចិត្តខ្ញុំ ទោះបីលោកមានក្តីសណ្ដោសប្រណីខ្ញុំក៏ដោយ តែខ្ញុំនៅតែមានវិប្បដិសារី ។ ដូចច្នេះខ្ញុំសូមផ្ញើរបទពិសោធន៍នេះអោយបងប្អូននៅកូរ៉េ សូមកុំធ្វើអ្វីជាកំហុសហួសហេតុដែលបង្កការស្ដាយក្រោយលុបមិនជ្រះនៅក្នុងចិត្ត ដូចរូបខ្ញុំ។

លោកពុកទី2របស់យើង គឺឪពុកបង្កើតនូវសន្តិភាព ស្ថេភាព និងកាអភិវឌ្ឈន៍ បើគ្មានសន្តិភាព កុំថាឡើយឱកាសបានធ្វើការនៅកូរ៉េ សូម្បីតែជីវិតក៏មិនអាចរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះដែរ។
សូមគោរពបងប្អូនចូលរួមទទួល សម្ដេច អគ្គសេនាតេជោ ហ៊ុនសែន នឹងអញ្ចើញទៅកូរ៉េថ្ងៃទី24ខែ11នេះហើយ ។ បងប្អូនដែលចង់ចូលរួមអាចទាក់ទងខ្ញុំបាន ខ្ញុំក៏ចូលរួមដែរក្នុងនាមជាអតីតពលករនៅកូរ៉េ ៕”














