ឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ត្រូវបានសម្តេចសង្ឃព្រះរាជទាននូវគោរម្យ៍ងារថ្មី

ជុំវិញ​ឧកញ៉ា

សម្តេច​ព្រះអភិសិរី​សុគន្ធា​ធិបតី ម​ហា​សង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ ទ្រង់ត្រាស់បញ្ញត្តិតែងតាំងលោកឧកញ៉ា ម៉ម វណ្ណឌី ជាអនាថបិណ្ឌិកសេដ្ឋីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងឧត្តមភរិយា លោកជំទាវ ទៀង ផល្លា ម៉ម វណ្ណឌី ជាឧប្បលវណ្ណាសាវិកាផលាអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ដើម្បីជាសក្ខីភាពក្នុងការលះបង់កម្លាំងកាយចិត្ត និងថវិកាសម្រាប់ទទ្រង់ពុទ្ធសាសនានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេច​ព្រះអភិសិរី​សុគន្ឋា​ធិបតី បួរ គ្រី ទ្រង់ត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»។ ជាមួយគ្នានេះ លោកជំទាវ ទៀង ផល្លា ម៉មវណ្ណឌី ក៏ត្រូវបានត្រាស់បញ្ញត្តិតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ផងដែរ។

លោកឧកញ៉ា ម៉ម វណ្ណឌី គឺជាអតីតអ្នកធ្លាប់ក្នុងព្រះពុទ្ធសាសនា ហើយលោកទើបនឹបញ្ចប់ថ្នាក់បណ្ឌិតពីបរទេសផង។ លោកឧកញ៉ា និងលោកជំទាវ ត្រូវបានចាត់ថា ជាពុទ្ធសាសនិកដ៏ឆ្នើម ខណៈលោកទាំងពីរតែងតែជួយឧបត្ថម្ភថវិកាជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។

គួររម្លឹកឡើងវិញថា លោកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កាលពីពេលបន្ទាប់ពីលោកបរិច្ចាគថវិកាជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរការអភិវឌ្ឍន៍៕