ព្រះមហាក្សត្រកម្ពុជា យាងឡើងថ្លែងព្រះរាជសុន្ទរកថា ​ក្នុង​មហាសន្និបាត​លើក​ទី ៤១​ របស់​អង្គការ​យូណេស្កូ នៅទីក្រុងប៉ារីស

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី យាង​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី ៤១​របស់​អង្គការ​យូណេស្កូ នៅទីក្រុង​ប៉ារីស កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ តាមការអញ្ជើញ​របស់​លោកស្រី អូដ្រេយ អាហ្សូឡេយ អគ្គនាយិការ​នៃអង្គការ​យូណេស្កូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៧៥ឆ្នាំ​នៃការបង្កើត​អង្គការ​យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថនរោត្តម សីហមុនី ជាមួយនឹងវត្តមាន​របស់​ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសចំនួន ២០ ព្រះអង្គបានយាងឡើងថ្លែងព្រះរាជសុន្ទរកថា ដែលនៅក្នុងនោះ ​ព្រះអង្គ​បានសង្កត់ធ្ងន់​លើ​សកម្មភាព របស់​អង្គការ​យូណេស្កូ​នៅប្រទេស​កម្ពុជា។

អង្គការ ​យូណេស្កូ ​ដែលជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកទៅលើការអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌ ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ខណៈដែល កម្ពុជា​បាន​ចូលជាសមាជិក​របស់​យូណេស្កូ នៅ​ថ្ងៃទី ៣​កក្កដា ឆ្នាំ ១៩៥១។

នៅចំពោះមុខ​គណៈប្រតិភូ បរទេស ដែលមាន​តាំង​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល រួមទាំង​មន្រ្តីរដ្ឋាភិបាល មក​ពីប្រទេស​ជាង​៦០ ក្នុងពិភពលោក ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បាន​រំលឹក​ផងដែរ​អំពី​អនុស្សាវរីយ៍ ក្នុងពេល​ព្រះអង្គ​ធ្លាប់ ធ្វើ​ជា​ឯកអគ្គរាជទូត តំណាង​ព្រះរាជាណាចក្រកម្ពុជា នៅអង្គការ​យូណេស្កូ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣។