អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ​ប្រកាស​សង់​រោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​ មួយ​ឆ្នាំ​អាច​ឲ្យ​កសិករខ្មែរ​​ចំណូល​បាន​ជាង ៦០ លាន​ដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ា​​ ម៉ុង​ ឫទ្ធី​ ប្រធានគណ:កម្មការទី៣​ ព្រឹទ្ធសភា​ បាន​ធ្វេីពិធី​បញ្ចុះ​បឋមសីលា​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ ថ្មីដែលមាន​កម្លាំង​ផលិត​ ៣០ តោនក្នុង​មួយម៉ោង​ បេីគិតជា​មធ្យម​១៨.០០០តោនក្នុងមួយខែ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កម្មវិធី​បើក​ដំណើរការសាងសង់​រោងចក្រ ដែលមាន​​ថ្នាក់ដឹកនាំ​ បុគ្គលិក​ កម្មករ​ក្រោមឱវាទ​ក្រុមហ៊ុន​អឹមភិក​ អេស៊ីអឹមស៊ី​ ខេមបូឌា (M’s​ Pig ACMC Cambodia)ផង​នោះ អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​ការបង្កេីតរោងចក្រនេះឡេីងមានន័យថា​ បាន​បង្កេីត​​ទីផ្សារ​អោយ​កសិករ​ដឹកកសិផល​ មកលក់​ដោយសេរី​មិនចាំបាច់​ដឹក​ឆ្លងដែន​យកទៅលក់នៅឯបរទេស​ ក្នុងចំនួនទឹកប្រាក់​៤២លានដុល្លារ​សហរដ្ឋអាមេរិក​ជារាងរាល់ឆ្នាំ​ បន្ថែម​លេីរោងចក្រផលិតចំណីសត្វ​ដែលកំពង់តែ​ដំណេីរ​ការ​បច្ចុប្បន្ន​ ដែល​បានប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ​យអស់រយៈពេល​៤ឆ្នាំ​កន្លងមក​ ក្នុង​ទឹកប្រាក់​ជា​មធ្យម​ ២១ លានដុល្លារ​សហរដ្ឋអាមេរិក​​ជា​រៀងរាល់​ឆ្នាំ​។

សេដ្ឋី​កសិកម្ម​រំពឹង​ទុក​ថា នៅពេល​រោង​ចក្រ​ផលិត​ចំណី​សត្វ​ថ្មីនេះ​​​រួចរាល់​នៅ​ដេីម​ឆ្នាំ​២០២៣ខាងមុខនេះ​ កសិករ​​នឹង​មាន​ទីផ្សារ​លក់​កសិផល​សរុប​ទឹកប្រាក់​ចំនួន​លេីសពី ៦៣ លានដុល្លារ​សហរដ្ឋអាមេរិក​ ជារាងរាល់​ឆ្នាំ​។

អ្នក​ជំនួញ​និង​ជា​មន្រ្តីជួរ​រដ្ឋាភិបាល​ផងនេះ​​ ក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​ទទួល​បាន​សុខសន្តិភាព​ពេញផ្ទៃប្រទេស​។ បើ​តាម​អ្នក​ឧកញ៉ា​​បេីគ្មាន​សុខ​សន្តិភាព​ទេ រោងចក្រនេះ​ក៏មិន​អាចសាងសង់​បានដែរ​ កសិករ​​ក៏មិន​មាន​ទីផ្សារ​លក់​កសិផល​ងាយស្រួយយ៉ាង​ដូចច្នេះ​ដែរ​។

សូម​បញ្ជាក់​ថា​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​គីឡូម៉ែត្រ​លេខ​១៥​៨​ ​ភូមិ​មនោរម្យ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​៕