បន្ទាប់ពី មានការស្នើសុំពីអ្នកលេងបណ្ដាញសង្គមមេត្តាចែករំលែកព័ត៌មាន ស្ដីពីជនពិកាកំបុតដៃទាំង២ ដើម្បីឲ្យមានមហាជនចូលរួមចំណែកជួយនោះ ពេលនេះលោក ឧកញ៉ា សៀក ហេង ចូលរួម១០០០ដុល្លារ ជាមួយ មូលនិធិឧកញ៉ាបណ្ឌិត ជា រតនានិងជំទាវ លីហៀក រតនា។ នេះបើតាមការឲ្យដឹងពីFacebook លោក Oknha Chear Ratana។

តាមរយៈFacebook
លោក Oknha
Chear Ratana បានសរសេររៀបរាប់បែបនេះថា
“បានជួបគ្នាជាមួយបង
ឧកញ៉ា សៀក ហេង គាត់រួមចំណែក
ទ្រទ្រង់មូលនិធិឧកញ៉ាបណ្ឌិត
ជា រតនានិងជំទាវ លីហៀក រតនា
ដើម្បីជួយជនពិកាកំបុតដៃទាំង
ពីរចំនួន $1,000 មួយពាន់ដុល្លា
។ ខ្ញុំតំណាង អោយ មូលនិធិ
សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ
ជូនចំពោះលោកឧកញ៉ានិង
លោកជំទាវព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីសូមសមប្រ
កបតែសេចក្ដីសុខជារៀងរហូតនិរន្ត”
សូមជម្រាបថា
ចាប់តាំងពីឆ្នាំ២០១៥មក
មូលនិធិឧកញ៉ាបណ្ឌិត
ជា រតនា និងលោកស្រីឧកញ៉ា
លីហៀក រតនា ព្រមទាំងសប្បុរសជននានា
បានរៀបចំពិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស
បានជាច្រើនលើក
ហើយរៀងរាល់ការជួបជុំម្តងៗ
ជនពិការដៃទាំងពីរ
ទទួលបានថវិកាចំនួន១លានរៀល
អាវយឺត និងអាហារផងដែរ។
ក្រៅពីការជួបជុំនេះ
មូលនិធិនេះ
ក៏បានរៀបចំឱ្យមានការជួបជនពិការកំបុតដៃទំាងពីរ
និងផ្ដល់ដើមទុនសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូក
គោ និងមាន់ទា ។ មូលនិធិ
ក៏បានសហការជាមួយអង្គការ
CHPAA
ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត
Teri Kap Tan
មកពីសហរដ្ឋអាមេរិក
ដោយបានបំពាក់ដៃសិប្បនិម្មិតជូនជនពិការកំបុតដៃទាំងពីរផងដែរ៕