បន្ទាប់ពីបានរៀបចំប្រតិបត្តិការក្រុមការងារ និងរើសតំណាងម្ចាស់សាខា (Franchisees) មួយរយៈរួចមក ឧកញ៉ា ស្រី ចាន់ថន មានកិត្តិយស បានប្រកាសជាសាធារណៈយ៉ាងឱឡារឹកដល់ អតិថិជន ម្ចាស់សាខា ដៃគូសហការ អ្នកផ្គត់ផ្គង់ ថាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន និងបញ្ជើទូទាំងប្រទេសកម្ពុជា “អេសស៊ីធី ជេតស៍ អ៊ិចប្រេស ខេមបូឌា” (Jet’s Express Cambodia) នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។



ឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា៖ “ក្រុមហ៊ុន អេសស៊ីធី ជេតស៍ អ៊ិចប្រេស ខេមបូឌា សូមជូនដំណឹង ដល់បងប្អូន អតិថិជន នឹងម្ចាស់សាខា ( Franchisees) អោយបានជ្រាបថា ក្រុមហ៊ុន នឹងបើកដំណើរការ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។ អាស្រ័យដូចហេតុនេះហើយ សូមបងប្អូនអតិថិជន ម្ចាស់សាខា ( Franchisees) នឹងស្ថាប័នដែលពាក់ព័ន្ធ ទទួលជ្រាបជាពត៍មាន សូមអរគុណ”។


ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា គឺជាក្រុមហ៊ុនបញ្ញើអីវ៉ាន់ និង ដឹកជញ្ជូនដែលផ្តល់សេវាកម្មដឹកជញ្ជូនរហ័ស និងទាន់ចិត្តដល់អតិថិជន។ បេសកកម្មសំខាន់របស់ក្រុមហ៊ុន Jet’s Express Cambodia គឺជួយលោកអ្នកក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង។ ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា នឹងបន្តដំណើរទៅមុខជានិរន្តរ៍ជាមួយតំណាងចែកចាយនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងក្នុងការទិញសិទ្ធិតំណាងសាខា/Franchise Jet’s Express Cambodia លោកអ្នកអាចទំនាក់ទំនងទាក់ទងលេខទូរស័ព្ទ៖ 099 / 016 / 068 55 77 70 ឬតាមអាស័យដ្ឋានផ្ទាល់ ផ្ទះលេខ១៨២ ផ្លូវមេគង្គ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕



