បន្ទាប់ពីកម្មពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ និងពិធីអភិសេកព្រះពុទ្ធប្បដិមា ព្រមទាំងឆ្លងសាលាបុណ្យ ត្រូវបានបញ្ចប់រួចហើយនោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង បានឆ្លៀតឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក-កម្មករ និងអាជីវករដែលបានខិតខំប្រឹងប្រែង បម្រើការងារដោយអស់ពីចិត្ត និងស្មោះស្ម័គ្រ ជូនក្រុមហ៊ុនកន្លងមក។
ជាមួយនេះដែរ លោកឧកញ៉ា បណ្ឌិត បានសំដែងការជឿជាក់យ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់កម្រិត រួមទាំងបងប្អូនបុគ្គលិក-កម្មករទាំងអស់ ក្រុមហ៊ុននឹងកាន់តែបន្តការរីកចម្រើនថែមទៀត។

ក្នុងពីធីនេះដែរ ក្រៅពីអាហារសាមគ្គី លោកឧកញ៉ា បណ្ឌិត និងលោកជំទាវ បានអញ្ជើញចែកអំណោយជូនដល់បងប្អូនបុគ្គលិក-កម្មករ និងអាជីវករ ដោយវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន ទ្រី ភាព គ្រុប និងបងប្អូនបុគ្គលិក-កម្មករ និងអាជីវករដែលសរុបមានចំនួនប្រមាណជាង ១.០០០ នាក់។



