ចាប់ផ្តើមទុន ៥០០០ ដុល្លារ អាចក្លាយជាដៃគូសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា ផ្ដល់ឱកាសរកសុីអាចក្លាយជាដៃគូសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហ៊ួត ជា ដែលជាអគ្គនាយកក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ បានមានប្រសាសន៍ថា កន្លងមកដោយសារក្រុមហ៊ុន បានមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេសអំពីវិស័យគ្រឿងសំណង់ដែលជាតម្រូវការចាំបាច់នោះ ទើបធ្វើឲ្យក្រុមហ៊ុនឈរជើងបានជាង ១០ឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ ​ក្រុមហ៊ុន​មានសាខាដៃគូរចែកចាយតាមបណ្តាខេត្តប្រមាណជាង ៧០សាខា ហើយ​ក្រុមហ៊ុននឹងបន្តជម្រុញគោលដៅផែនការ ដើម្បីពង្រីកសាខាបន្ថែមទៀតឲ្យឈានដល់ ១០០សាខានៅក្នុងឆ្នាំ២០២២ខាងមុខ ។

ទន្ទឹមនឹងនេះក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា នឹងផ្ដល់ឱកាសឱ្យបងប្អូនអាចក្លាយជាដៃគូររកស៊ីជាសាខាលក់គ្រឿងសំណង់ទូទាំងប្រទេសបានដោយចាប់ផ្តើមទុនពី ៥០០០ ដុល្លារ ដោយ​អាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា បើកសាខាលក់គ្រឿងសំណង់ទូទាំងប្រទេស។

ជាមួយនឹងភាពជោគជ័យ ដែលមានសាខាជាតំណាងចែកចាយ សរុបបច្ចុប្បន្ន ៧០ សាខាទូទាំងប្រទេសនោះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរបស់អ្នកជំនួញវ័យក្មេង ឧកញ៉ា ហ៊ួត ជា នៅតែបន្តដាក់គោលដៅពង្រីកសាខានៅឆ្នាំបន្ទាប់កាន់តែច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅតាមគ្រប់បណ្ដាស្រុក និងខេត្ត ទូទាំងប្រទេសកម្ពុជា។ ក្រៅពីបង្កើត​អាជីវកម្មផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទហើយនោះ ឧកញ៉ាចិត្តធម៌ ហ៊ួត ជា ក៏ជាអ្នកផ្ដួចផ្ដើមគំនិត និងចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនបង្កើត “សមាគមជាងសំណង់កម្ពុជា” ថែមទៀតផង។

ក្រុមហ៊ុនហ៊ួត ជា​ មានប្រវត្តិអាជីវកម្មដំបូង​ដោយ​ចាប់ផ្តើម​ដើមទុនត្រឹមតែ ៥០០០ ដុល្លារ រហូតពង្រីក​សាខា​និង​លក់សិទ្ធចែកចាយរាប់សិប​កន្លែង​ទូទាំងប្រទេស។ ទំនិញភាគច្រើនចេញពីរោងចក្រផ្ទាល់ ដោយទទួលបានតម្លៃពិសេស (សម្រាប់ការលក់ដុំ-លក់រាយ)។ ឃ្លាំងស្តុកទំនិញផ្ទាល់ខ្លូន ដែលមានទំនិញជិត ១០០០ប្រភេទ និងផលិតផល​បែងចែក ១០ មុខធំៗ ទំនិញគ្រឿងសំណង់អ្វីក៏មាន។ មានផលិតផល និងម៉ាកផ្ទាល់ខ្លួន ដែលមានការធានាគុណភាព និងស្តង់ដារ​បច្ចេកទេសត្រឹមត្រូវ ព្រមទាំងធានាជូនអតិថិជន។ មានវគ្គបណ្តុះបណ្តាលជូនទាំងម្ចាស់សាខា និងផ្នែកលក់ ព្រមជាមួយការគ្រប់គ្រងអំពីការលក់គ្រឿងសំណង់ ដែលមានបទពិសោធន៍ជង ១០ឆ្នាំ។

សម្រាប់បងប្អូនដែលមានសំណួរបន្ថែម៖ 077 95 96 14/077888810៕