ភ្នាក់ងារតំណាងរបស់”ក្រុមហ៊ុនគ្រួសារកក់ក្តៅ” ម្នាក់គឺអ្នកស្រីអ៊ុច បុទុម ថ្មីៗនេះ ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាជំទាវឧកញ៉ា។ លោកជំទាវឧកញ៉ា បានផ្ដើមពីអ្នកជំនួញបរាជ័យម្នាក់ជាប់បំណុល $70000 ក្រោមការបង្ហាត់បង្រៀនគូសវាសអង្អុលបង្ហាញបំភ្លឺផ្លូវពី ម្ចាស់ក្រុមហ៊ុន បានធ្វើឲ្យជីវិតរបស់ ស្រីរូបនេះ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាមិននឹកស្មានដល់ ដោយចំណាយពេលត្រឹមតែ23ខែ ប៉ុណ្ណោះ ។ នេះបើតាមការបង្ហាញឲ្យដឹងលើផេកផ្លូវការ “លោកជំទាវឧកញ៉ា អ៊ុច បុទុម”។
តាមរយៈផេក”លោកជំទាវឧកញ៉ា
អ៊ុច បុទុម ”
បានសរសេររៀបរាប់យ៉ាងដូចនេះថា
(សូមគោរពអរគុណនឹងដឹងគុណចំពោះលោកឧកញ៉ា
និងលោកជំទាវជាទីបំផុត
ដែលបានធ្វើអោយជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។
ក្រោមការគូសវាសអង្អុលបង្ហាញបំភ្លឺផ្លូវពីលោកទាំង2
ខ្ញុំបានប្រែផ្លាស់ខ្លួន
ពីស្ត្រីជំនួញបរាជ័យម្នាក់ជាប់បំណុល
$70000 មកក្លាយជាលោកជំទាវឧកញ៉ា
ដោយចំណាយពេលត្រឹមតែ23ខែជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ដោយកាលពីថ្ងៃទី23/11/2019
កន្លងទៅនេះ
ខ្ញុំទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារជា*ឧកញ៉ា*
ពីព្រះមហាក្សត្រ។
ធ្វើអោយខ្ញុំបានក្លាយទៅជាស្ត្រី
ដំបូងគេប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ
ដែលទទួលបាន គោរមងារជា
*ឧកញ៉ា*។
ចាំបានថា កាលពី22ខែមុន (ចាប់ផ្តើមចូលជាតំណាងចែកចាយដំបូង) លោកឧកញ៉ាបានមានប្រសាសន៍ប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលបានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន សំរាប់ឆាកជីវិតរបស់ខ្ញុំ អោយតែខ្ញុំព្រមជឿលើការគូសវាសចង្អុលបង្ហាញរបស់លោក។
មិនសំខាន់ថា
នៅពេលនេះជីវិតរបស់ខ្ញុំ
ស្ថិតនៅក្រោមសូន្យឬយ៉ាងណា
មកដល់ក្រុមហ៊ុនគ្រួសារកក់ក្តៅ
លុយក្រាលពេញដី
មានលើសលប់សំរាប់អោយខ្ញុំចាប់យកជារៀងរាល់ថ្ងៃ
កិត្តិយស និងក្តីសុបិន្តដែលខ្ញុំតែងតែស្រម៉ៃចង់បាន
នឹងមកដល់ជាក់ជាមិនខាន។
ឥលូវនេះ ខ្ញុំពិតជាទទួលបានគ្រប់យ៉ាង ដូចដែលលោកបានបង្ហាញជូនពិតមែន។គ្រប់យ៉ាងនៅទីនេះកើតចេញពីការ ជឿ ឬជំនឿស៊ប់។
** ខ្ញុំជឿ100% ទើបខ្ញុំអាចទទួលបានលទ្ធផល100% នេះគឺជាមូលហេតុដែលអត្តសញ្ញាណរបស់ #TeamBotum មានការស្រែកនូវពាក្យ **ជឿ** រហូតដល់ទៅ6ដង។)
ប្រភព៖ ផេក លោកជំទាវឧកញ៉ា អ៊ុច បុទុម