លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកដៃឧកញ៉ា ទ្រី ភាព ចុះពិនិត្យលទ្ធភាពក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា

ជុំវិញ​ឧកញ៉ា

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល និងឧកញ៉ា ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅថ្ងៃទី ៤ ធ្នូ បានចុះត្រួតពិនិត្យផ្លូវជាតិលេខ ៥៥ និងសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា ក្រោយមេរោគរាតត្បាតសកលកូវីដ-១៩ នៃប្រទេសទាំងពីរមានសភាពធូស្រាលឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ខណៈប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។ ច្រកនេះមានទីតាំង ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ទន្ទឹមនឹងនោះ ឧកញ៉ា ទ្រី ភាព ដែលជាវិនិយោគិនម្នាក់ដ៏ធំប្រចាំនៅតំបន់ថ្មដានេះ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យនេះ រាជរដ្ឋាភិបាលនឹងពន្លឿនដល់ការបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិថ្មដានេះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញ ភ្ញៀវទេសចរសំដៅលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕