ដំណឹងការងារ! ក្រុមហ៊ុន អេស អូតូ ខេមបូឌា របស់ឧកញ៉ា ប៊ុន រតនាសេម កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែង ធ្វើការងារនៅឃ្លាំងទិញលក់រថយន្ត S-Auto ។ តួនាទីដែល ស្ថាបនិកឃ្លាំងទិញលក់រថយន្ត អេសអូតូ កំពុងត្រូវការទាំងអស់នោះ រួមមាន៖ Sale Manager, Sale Supervisor, Graphic Designer, និងVideo Editor ។


អ្វីដែលពិសេស លើសពីមុខតំណែងការងារខាងលើនេះ គឺបេក្ខជនដែលដាក់ពាក្យមក នឹងទទួលបានឱកាសនៃការអភិវឌ្ឍន៍ខ្លួន លើសពីការងារ ក្រោមការបណ្ដុះបណ្ដាលដោយផ្ទាល់ ពីលោកឧកញ៉ា ប៊ុន រតនា។ បេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់លេខទូរស័ព្ទ៖ 096 87 97 066 ឬតាមរយៈអ៊ីម៉ែល៖ [email protected] ។


ក្រុមហ៊ុន អេស អូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនាសេម គឺជាក្រុមហ៊ុនទិញលក់រថយន្តដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរបស់លោក តែងតែផ្ដល់នូវទំនុកចិត្តខ្ពស់ និងគុណតម្លៃពិតប្រាកដ ជូនអតិថិជនរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ សន្ទុះនៃការលក់ចេញ ទិញចូល នៅអេស អូតូ មានការកើនឡើងគួរឱ្យកត់សម្គាល់។
S-Auto Cambodia កសាងម៉ាកយីហោឃ្លាំងទិញលក់រថយន្តនេះឡើង ដើម្បីទំនុកចិត្តដ៏យូរអង្វែងជាមួយអតិថិជនរបស់ខ្លួន។ គុណតម្លៃជាច្រើន ដែលឃ្លាំងទិញលក់រថយន្ត អេស អូតូ តែងតែយកចិត្តទុកដាក់ ដូចជា៖ ការចេញលិខិតធានាគុណភាពរថយន្តជូនអតិថិជន ថាគ្រប់រថយន្តចេញពីឃ្លាំង គឺសុទ្ធតែជារថយន្តមិនមានបញ្ហាកាត់ត ស្ងោរដូរពណ៌ ឡានក្រឡាប់ ឡានគុណភាពអន់ ឡានឯកសារមិនច្បាស់លាស់។ល។


អេស អូតូ ខេមបូឌា លក់ក៏លឿន ទិញក៏ស្រួល ជាមួយលក្ខខណ្ឌងាយៗ មានលក់ទាំងរថយន្តក្រដាសពន្ធ និងរថយន្តស្លាកលេខ។ បន្ថែមពីនេះ អតិថិជនក៏អាចស្នើបង់រំលស់ប្រភេទរថយន្តស្លាកលេខស្រាប់បានផងដែរ។ អាស័យដ្ឋាន អេសអូតូ: ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែត ពីរង្វង់មូលខេមកូ ខាងឆ្វេងដៃការាសសាំងភីធីធី៕

