គោលគំនិតខ្លីៗក្នុងការវិនិយោគដីឱ្យចំណេញចំគោលដៅពី ឧកញ៉ា ផន វណ្ណិត

ជុំវិញ​ឧកញ៉ា

គ្រប់គ្នាភាគច្រើន តែងមានការយល់ឃើញថា ឱ្យតែការបោះទុនវិនិយោគលើអចលនទ្រព្យទោះតិច ឬច្រើន ដឹងតែមានផលចំណេញទៅថ្ងៃមុខ ។ ទស្សនៈយល់ឃើញបែបនេះ ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យមួយចំនួនវាយតម្លៃថា ត្រឹមត្រូវ ប៉ុន្តែ មុននឹងសម្រេចចិត្តទម្លាក់លុយទិញដី ឱ្យចំគោលដៅ និងទទួលបានផលចំណេញត្រឡប់មកវិញ គួរសិក្សាលម្អិតទៅលើគោលគំនិតសំខាន់ៗ និងប្រភេទដីដែលយើងចង់ទិញនោះជាមុនសិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាការចែករំលែក ផ្នត់គំនិតខ្លីៗ តែខ្លឹម ពីឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ជូនដល់ប្រិយមិត្តអ្នកអាន មុននឹងសម្រេចចិត្តវិនិយោគទិញដីទុកលក់យកចំណេញ៖

1/ទិញដី ត្រូវគិតថាចង់បានដីសម្រាប់ ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ។

2/ទិញដី កុំគិតតែរឿងចំណេញ គិតអោយចេញ ទិញដីអោយបានសិន។

3/ទិញដី គឺរៀនរៀបចំគោលដៅ រៀនជួបនិងជជែកជាមួយអ្នកស្រឡាញ់ដី ចង់បានដី ឈ្នុុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើង និងមានចិត្ត សន្សំលុយចង់បានដី ទិញមួយហើយ ទិញទៀត នោះយើងនិងមានដីច្រើន។

4/ទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍន៍ដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី។

5/ទិញដី ត្រូវទិញហើយរង់ចាំ កុំរង់ចាំទិញដី។

អ្នកជំនាញអភិវឌ្ឍន៍អចលនទ្រព្យ ដដែលរូបនេះ ក៏ធ្លាប់បានក្រើនរំលឹកដែរថា ការចាប់ផ្តើមចេញលក់ ឬរកស៊ីក្នុងវិស័យអចលនទ្រព្យ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ ក្នុងនោះក៏មានអ្នករកស៊ីខាងដីធ្លីខាតបង់លុយកាក់ឡុងចុងដែរ។

ទោះយ៉ាងណា បើពិនិត្យមើលពីការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ លោកសម្លឹងឃើញថា វិស័យនេះបានបន្តរីកចម្រើនជាលំដាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខនៃការអភិវឌ្ឍកើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ សំណង់សណ្ឋាគារ និងសំណង់លំនៅដ្ឋានលក្ខណៈបុរីជាដើម ដូច្នេះឱកាសវិនិយោគក្នុងវិស័យនេះ នៅតែមានវិសាលភាពវែងឆ្ងាយ៕