អ្នកឧកញ៉ា ពុង ឃាវសែ ចំណាយទឹកប្រាក់ប្រមាណ ១.២៨លានដុល្លារក្នុងមួយថ្ងៃ លើគម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ»

ជុំវិញ​ឧកញ៉ា

ថ្លែងនៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ដែលបានទៅពិនិត្យមើលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC លើកឡើងថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៣៧៥លានដុល្លារហើយទៅលើគម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ»ថ្មីនេះ។ ឆ្នាំ២០២២ខាងមុខ គ្រោងចំណាយថវិកាបន្ថែមប្រមាណ ៤៧៦លានដុល្លារអាមេរិកទៀត ហើយគិតជាមធ្យមចំណាយប្រមាណ ១.២៨លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកឧកញ៉ា មកដល់ពេលបច្ចុប្បន្ននេះដំណើរការសាងសង់សម្រេចបានប្រមាណ ២៧ភាគរយហើយ នៃគម្រោងទាំងមូល ដោយប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់។

«អាកាសយានដ្ឋានអន្តរជាតិតេជោ» ថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។