ឧកញ៉ា គីម ហ៊ាង ផ្តល់​រង្វាន់ដល់ U22 កម្ពុជា បន្ទាប់​ពី​ឆ្លងដល់​វគ្គពាក់កណ្តាលផ្តាច់ព្រាត់

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់​ពី​ក្រុម​ U22 កម្ពុជា​ឆ្លង​ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ លោក ឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​ប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​មួយ​នេះ​ជា​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


យោង​តាម​ផេក​ផ្លូវ​ការ Keller Williams Cambodia ​របស់​លោក​ឧកញ៉ា បណ្ឌិត គីម ហ៊ាង​​ បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា (សូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទូទាំង​ប្រទេស ដែល​ក្រុមបាល់​ទាត់​ជម្រើស​ជាតិកម្ពុជា U22 បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រាត់! KW Cambodia នឹងផ្តល់រង្វាន់​ដល់​ U22 កម្ពុជាដូចខាងក្រោម :

1. នឹងផ្តល់ប្រាក់រង្វាន់ ១២ ០០០ ០០០រៀល សម្រាប់វគ្គនេះ!
2. នឹងផ្តល់ប្រាក់រង្វាន់ ១៦ ០០០ ០០០រៀល បើបានលេខ ៣!
3. នឹងផ្តល់ប្រាក់រង្វាន់ ២០ ០០០ ០០០រៀល បើបានលេខ ២!
4. នឹងផ្តល់ប្រាក់រង្វាន់ ៤០ ០០០ ០០០រៀល បើបានលេខ ១!
5. KW Cambodia ពិតជាមានមោទនៈភាព ចំពោះការឧបត្ថម្ភនេះ បើទោះជាមិនច្រើន តែយើង​ចង់​បង្ហាញ​ពីការគាំទ្រ​របស់យើង ចំពោះវិស័យបាល់ទាត់នៅកម្ពុជា និងទៅអនាគត! ប្រធាន​ ​KW Cambodia ឧកញ៉ា បណ្ឌិត គីម ហ៊ាង)៕