ស្ត្រីម្នាក់មានឈ្មោះ Pyn Bun ដែលមានប្រភពមួយអះអាងថា ជាភរិយាលោកឧកញ៉ា សុខ ប៊ុន ត្រូវបានបុរសម្នាក់ដែលមានងារជាឯកឧត្ដមផងនោះ បានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរបន្សល់ទុកនៅភាពឈឺចាប់និងរកភាពអាម៉ាស់បំផុត។ នេះបើតាមការរៀបរាប់ពីគណនីFacebook ឈ្មោះPyn Bun ដែលមានប្រភពមួយអះអាងថា ជាភរិយាលោកឧកញ៉ា សុខ ប៊ុន ។

តាមការរៀបរាប់ពីគណនីFacebook ឈ្មោះPyn Bun ដែលមានប្រភពមួយអះអាងថា ជាភរិយាលោកឧកញ៉ា សុខ ប៊ុន បានសរសេររៀបរាប់អមទាំងភស្តុតាងនឹងរូបភាពជនបង្កយ៉ាងបែបនេះថា”
( មានឋានៈ ជាឯកឧត្តម)
កូនក្មេងលេង តែលោកជាឯកឧត្តម(មនុស្សចាស់ អាយុ40+ )ស្ងាត់ៗក៏វាយក្មេងទាំងកម្រោលចូលទាំងក្មេងស្រែកយំរហូតដល់ជីដូនមកទាន់ឃើញផ្ទាល់ភ្នែកគាត់ ចៅរបស់គាត់កំពុងត្រូវជនកម្រោលចូល ចាប់គៀបជើងចៅគាត់ជាប់ក្នុងក្លេជើងមនុស្សចាស់ ចំណែចដៃទាំងពីររបស់ជនដៃដល់ចាប់សង្កត់ស្មារទាំងពីររបស់កូនខ្ញុំ ទៅក្រោម គាត់មិនព្រមលែងទេនូវពេលដែលក្មេងស្រែកយំ រហូតជីដូនចាប់ចេញ។នាងខ្ញុំសុខចិត្តបញ្ចប់រឿងត្រឹមប៉ុននេះពីព្រោះគិតថានៅក្នុងពិធីបុណ្យ។
( មានឋានៈ ជាឯកឧត្តម) កូនក្មេងលេង តែលោកជាឯកឧត្តម(មនុស្សចាស់ អាយុ40+ )ស្ងាត់ៗក៏វាយក្មេងទាំងកម្រោលចូលទាំងក្មេងស្រែកយំរហូតដល់ជីដូនមកទាន់ឃើញផ្ទាល់ភ្នែកគាត់ ចៅរបស់គាត់កំពុងត្រូវជនកម្រោលចូល ចាប់គៀបជើងចៅគាត់ជាប់ក្នុងក្លេជើងមនុស្សចាស់ ចំណែចដៃទាំងពីររបស់ជនដៃដល់ចាប់សង្កត់ស្មារទាំងពីររបស់កូនខ្ញុំ ទៅក្រោម គាត់មិនព្រមលែងទេនូវពេលដែលក្មេងស្រែកយំ រហូតជីដូនចាប់ចេញ។នាងខ្ញុំសុខចិត្តបញ្ចប់រឿងត្រឹមប៉ុននេះពីព្រោះគិតថានៅក្នុងពិធីបុណ្យ។
មិននឹកស្មានពីរថ្ងៃក្រោយមកគាត់(ជាជនដៃដល់) ក៏បានហៅខ្ញុំចូលក្នុងផ្ទះក៏ស្រែកជេរនាងខ្ញុំ ពេលនោះអំពើហឹង្សារទាំងគម្រោលក៏បានកើតឡើងម្តងទៀតមកលើរូបខ្ញុំជាម្ដាយ ជនដៃដល់ងារជាឯកឧត្ដមមិនត្រឹមតែវាយតប់ ទះកំផ្លៀងខ្ញុំយ៉ាងដំណំ រួមទាំងគម្រាមសំលាប់តែមួយគ្រាប់គឺខ្ញុំងាប់ ហើយគាត់មិនអាចមានសម្ថកិច្ចធ្វើអីគាត់បានទេ។ ការប៉ុនប៉ងហេងឹង្សា និងមនុស្សឃាតដោយមានចេតនាគិតទុកជាមុនមកលើខ្លួនខ្ញុំផ្ទាល់។
វាយក្មេងអាយុ៥ឆ្នាំ (ដែលជាកូនខ្ញុំ) និងគំរាមសំលាប់អួតអាងថាគ្មានអ្នកណាធេី្វអីគាត់បាននោះ ក្រោមម្លប់នៃការដឹកនាំប្រទេសរបស់សម្តេច ជនដៃដល់ងារជាឯឧ រូបនេះគាត់អាងអី?នាងខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ដែលគាត់ធ្វើដាក់រូបនាងខ្ញុំជាមនុស្សស្រីនិងកូនក្មេងម្នាក់យើងយ៉ាងបែបនេះ។ សូមសម្ថកិច្ច ជួយរកយុត្តធ៌មអោយខ្ញុំនិងកូនខ្ញុំ។ តើខ្ញុំគួរធ្វើដូចម្តេច?នាងខ្ញុំសុំយោបល់ពីបងប្អូនទាំងអស់គ្នាដោយក្តីរាប់អាន។
អរគុណ។)






ទោះយ៉ាងណា ឧកញ៉ាញ៉ូ មិនទាន់សុំការអធិប្បាយពីភាគីម្ខាងទៀតបានឡើយ ទាក់ទងនឹងរឿងរ៉ាវខាងលើ៕
ប្រភព៖ Facebook Pyn Bun