បន្ទាប់ពី រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យឱ្យប្រើប្រាស់ឯកសណ្ឋានគោរមងារផ្លូវការរបស់ អ្នកឧកញ៉ា និងឧកញ៉ា ជាផ្លូវការ ឃើញថា អ្នកឧកញ៉ា និងឧកញ៉ាៗ ពួកគាត់បានរៀបចំឱ្យជាងកាត់ជាបន្តបន្ទាប់។ ខាងក្រោមនេះ គឺជាអ្នកឧកញ៉ា និងឧកញ៉ាៗ មួយចំនួន ដែលបានកាត់ឈុតសម្លៀកបំពាក់ទាំងនោះជាផ្លូវការរួចរាល់៖
១. ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

២. ឧកញ៉ា អ៉ឹង ឃាង ប្រធានក្រុមហ៊ុន អ៉ឹង ឃាង គ្រុប

៣. ឧកញ៉ា ហ៊ុយ សុងឃីម អគ្គនាយកក្រុមហ៊ុន VIETRANS (CAMBODIA) CO.,LTD

៤. ឧកញ៉ា ប៊ុន រតនា ស្ថាបនិកក្រុមហ៊ុន អេស អូតូ ខេមបូឌា

៥. ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ម្ចាស់គម្រោង បុរី វិចិត្រដារ៉ា

ក្រៅពីឧកញ៉ាៗ ខាងលើ ក៏មានអ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបទៀត ដែលបាននឹងកំពុងរៀបចំសម្លៀកបំពាក់ថ្មីទាំងអស់នេះ ស្របតាមអនុក្រឹត្យណែនាំផងដែរ។
រដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែករបស់អ្នកឧកញ៉ា និងឧកញ៉ា ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។ ការប្រើប្រាស់ឯកសណ្ឋាននេះ ត្រូវបានពិនិត្យ រៀបចំ និងផ្តល់ជូនទៅតាមគោលការណ៍កំណត់របស់សមាគម មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕




