ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០០៦ គឺជាថ្ងៃដ៏មានន័យបំផុតមួយនៃជីវិតរបស់ខ្ញុំ។ នេះជាសាររៀបរាប់របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងថ្ងៃដ៏ពិសេសដែលកូនស្រីដំបូងរបស់អ្នកឧកញ៉ា ឈ្មោះ គិត ស៊ូរៀ រង្សី បានចាប់កំណើត។
សម្រាប់គ្រួសារយើង ស៊ូរៀ គឺជា «ព្រះអាទិត្យ» ដែលតំណាងឱ្យជីវិត ថាមពល ភាពវិជ្ជមាន ភាពច្បាស់លាស់ ទំនុកចិត្ត អានុភាព សន្តិភាព និងទិសដៅ។ វាហាក់ដូចជាម្សិលមិញនៅពេលដែលខ្ញុំកំពុងមើលកូនដើរជំហានដំបូង ហើយឥឡូវនេះ ស៊ូរៀ ត្រៀមខ្លួនរួចរាល់ ដើម្បីស្វែងយល់ពីពិភពលោក។

ស៊ូរៀ មានអាយុ១៥ឆ្នាំ ហើយនេះគឺជាឆ្នាំដែលកូននឹងក្លាយជាយុវជនពេញវ័យម្នាក់ ក្នុងវប្បធម៌ខ្មែររបស់យើង។ ភាពជាយុវជនគឺជាការចាប់ផ្តើមនៃអ្វីដែលថ្មី អ្វីមួយដែលអស្ចារ្យ ជាមួយនឹងដំណើរដ៏ជោគជ័យមួយដែលកំពុងរង់ចាំនៅខាងមុខ។ ការឃើញកូនញញឹមគឺជារឿងដ៏ល្អបំផុតដែលខ្ញុំឃើញជារៀងរាល់ថ្ងៃ។
អ្នកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងនាមជាឪពុក ខ្ញុំមិនប្រាថ្នាអ្វីក្រៅពីអ្វីដែលល្អបំផុតសម្រាប់កូនស្រីរបស់ខ្ញុំ ដើម្បីទទួលបានពេញមួយជីវិតរបស់គាត់ជាមួយនឹងជីវិត ថាមពល ភាពវិជ្ជមាន ទំនុកចិត្ត ភាពសប្បុរស និងភាពកក់ក្តៅគ្រប់ទីកន្លែងដែលគាត់ទៅដល់នោះទេ។

អ្នកឧកញ៉ាបានបន្តទៀតថា ស៊ូរៀ មានភព្វសំណាង ដោយសារមានថ្ងៃកំណើតដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រារព្ធឡើងក្នុងថ្ងៃនេះដែរ។ វាពិតជាពេលវេលាដ៏មានតម្លៃបំផុតសម្រាប់ពួកយើង ក្នុងនាមជាឪពុកម្តាយ និងបងប្អូនរបស់កូន ព្រោះថ្ងៃនេះជាថ្ងៃកំណើតរបស់កូន ហើយពួកយើងមានមោទនភាពចំពោះកូនយ៉ាងខ្លាំង។ យើងស្រឡាញ់កូនជានិច្ច។ រីករាយថ្ងៃខួបកំណើតគម្រប់១៥ឆ្នាំរបស់ ស៊ូរៀ៕


